ចាក់សមត្ថកិច្ចនិងកន្ត្រៃ ក្នុងរង្វង់ប្រតិបត្តិការណ៍ បង្ក្រាបករណីគ្រឿងញៀន

  • 2018-01-10 05:46:15
  • Views 124

Shares

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី បង្ក របួស្នាមលើសមត្ថកិច្ច និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់។ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៩ មករា ២០១៨ វេលាម៉ោងប្រហែល១៦និង១០នាទី ចំណុចក្បែរផ្ទះល្វែងខាងលិចរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ប្រតិបតិ្តការណ៍នេះ ខណៈកម្លាំងសន្តិសុខអន្តរាគមន៍ បង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ជនសង្ស័យបានយកកន្ត្រៃកាត់អំបោះ មកចាក់លើសមត្ថកិច្ចម្នាក់បណ្តាលអោយរងរបួសទ្រូងផងដែរ ។វត្ថុតាងមាន . ថ្នាំ៤កញ្ចប់តូច និងវត្ថុតាងមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង បានបញ្ចូនមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្ត ៕

26219713_1674119799317947_5965586900407452780_n
26219105_1674119792651281_3076993316634137478_n
26230906_1674119802651280_7011019237190168005_n
26238879_1674119795984614_3437537617794746567_n
Loading...
Loading...
Recently Posts