ស្រ្តីម្នាក់សម្រាលកូនម្នាក់ឯងក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

  • 2018-01-10 05:44:03
  • Views 145

Shares

ភ្នំពេញ ៖ ស្រ្តីម្នាក់មានមានផ្ទៃពោះគ្រប់ខែ ហើយខណៈពេលដែលប្ដីចេញទៅធ្វើការសំណង់បាត់ ស្រាប់តែនាងឈឺពោះសម្រាលកូនតែម្នាក់ឯងនៅក្នុងបន្ទប់ផ្ទះជួលដោយគ្មានអ្នកដឹងនោះឡើយ ពេលនោះក្រោយពេលបានឮទាកយំអ្នកជិតខាងមានការ សង្ស័យបានបើកទ្វារមើលបានឃើញនាងមានសុខភាពខ្សោយខ្លាំងណាស់ទៅហើយព្រមទាំងធ្លាក់ឈាមទៀតផង ហៅរថយន្តសង្គ្រោះបន្ទាន់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។

26195976_1674123659317561_9093189774966390313_n

ហេតុការណ៏ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់នេះមានឈ្មោះលីន នី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្លារ ឃុំស្លារ ស្រុកសំរោងង ខេត្តតាកែវ។ ចំណែកប្ដីឈ្មោះស៊ី រ៉េន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់។

26195976_1674123659317561_9093189774966390313_n_1

តាកប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុបុរសជាប្ដី បានចេញទៅធ្វើការសំណង់បាត់ដោយបានទុកឲ្យនាងជា ប្រពន្ធនៅក្នុងបន្ទប់ផ្ទះជួលខាងលើតែម្នាក់ឯង ខណៈនោះនាងបាន ឈឺពោះនិងសម្រាលបានកូនតែម្នាក់ឯង ដោយ មិនមាននរណាបាន ដឹងឡើយ ។លុះក្រោយមកបន្ទាប់ពីបានឮសម្លេងកូនរបស់នាងយំ ដោយសង្ស័យអ្នកជិតខាងបាននាំ គ្នាទៅបើកទ្វារបន្ទប់មើលឃើញនាងសម្រាលកូនប្រុសម្នាក់រួទៅហើយ ហើយក៏មានសុខភាពខ្សោយថែមទៀតផង ពេកនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ។

26230638_1674123655984228_5229988180718135677_naa

ប្រភពខាងលើបានបន្តទៀតថា គ្រួសារមួយនេះទើបចូលទៅស្នាក់នៅក្នុងបន្ទប់ជួលខាងលើបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ ហើយ ក្រោយពេលមានការភ្ញាក់ផ្អើលជាង១ម៉ោងទើបបុរសជាប្ដីបានទៅដល់ ប៉ុន្តែពេលសួរនាំមិនបាន សាច់ការអ្វីឡើយព្រោះសូម្បីតែឈ្មោះប្រពន្ធរបស់ខ្លួនក៏មិនបានស្គាល់ផង ដោយពួកគេយកគ្នាជាប្ដីប្រពន្ធនេះបានរៀបការត្រឹមត្រូវ ដែរឬអត់នោះឡើយ។ចំណែកកូនប្រុសដែលទើបនិងកើតនេះ ត្រូវបានបុរសនោះប្រកាសរកអ្នកជួយចិញ្ចឹម ដោយរូបគេនិយាយថា ខ្លួនគ្មានលទ្ធភាពចិញ្ចឹមនោះឡើយ៕

26230638_1674123655984228_5229988180718135677_n
Loading...
Loading...
Recently Posts