សត្វ​គោក្របី​រាប់រយ​ក្បាល​ទទួល​បានការ​ព្យាបាល និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង

  • 2018-01-10 05:35:05
  • Views 247

Shares

ខេត្តស្ទឹងត្រែង ៖ សត្វគោក្របីរាប់រយក្បាលនៅក្រុងស្ទឹងត្រែង បានទទួលការព្យាបាល និងចាក់វ៉ាក់សាំងការពារជំងឺពីមន្ទីរកសិកម្ម និងបន្តចុះតាមមូលដ្ឋានស្រុកក្នុងគោលដៅដែលមានសត្វគោក្របីបន្ថែម ។

26219120_1674152112648049_4177200516745414571_n

ទាក់ទិននឹងការបង្ការទប់ស្កាត់ជំងឺឆ្លងសត្វគោក្របី មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានគោដៅដើម្បីបញ្ចៀសនូវគ្រោះមហន្តរាយជំងឺឆ្លងកាចសាហាវ និងការបម្រែបម្រួលអាកាសធាតុវាយលុកបង្កឲ្យសត្វគោក្របីជាង៣០០រយក្បាលងាប់កាលពីឆ្នាំ២០១៦ ដែលប្រជាពលរដ្ឋចិញ្ចឹមជាលក្ខណៈគ្រួសារ លែងខ្វះការថែរក្សាម្តងរួចមកហើយ នៅស្រុកសៀមប៉ាង និងធ្វើឲ្យប៉ះពាល់ដល់កម្លាំងអូសទាញផងដែរ ។

នៅដើមឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានចាត់មន្ត្រីជំនាញផ្នែកបសុព្យាបាលសត្វ ចុះជាបន្ទាន់ដើម្បីជួយសង្គ្រោះសត្វគោក្របីប្រជាពលរដ្ឋ ដែលកំពុងកើតជម្ងឺអ៊ុតក្តាមឆ្លងពីមួយទៅមួយហើយករណីនេះ បើខ្វះការថែរទាំវាអាចឲ្យគោក្របីងាប់ក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ។

ស្ថិតក្នុងសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វនៅក្រុងស្ទឹងត្រែង ថ្មីៗនេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា គោក្របីដែលកើតជំងឺអ៊ុតក្តាមនេះ វាធ្វើឲ្យសត្វដំបៅក្រចកជើង ដំបៅមាត់ ហៀរសំបោរ ពងបែកអណ្តាត ស៊ីអាហារមិនកើត និងអាចធ្វើឲ្យសត្វងាប់បាន បើកាលណាយើងមិនបានថែទាំ និងចាក់ថ្នាំព្យាបាលឲ្យបានទាន់ពេលនោះ ។

26731580_1674152109314716_9173702241895034525_n

លោកបញ្ជាក់ថា ម្ចាស់សត្វនីមួយៗ នៅពេលគោក្របីកើតមានជំងឺឆ្លងនេះ សូមឲ្យរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីពេទ្យសត្វនៅតាមភូមិ ហើយមន្ទីរកសិកម្មនឹងបញ្ជូនភ្នាក់ងារបសុព្យាបាលសត្វចុះទៅជួយអន្តរាគមន៍បន្ថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលពីមួយទៅមួយ ។
លោកបន្តទៀតថា ក្រោយពីសកម្មភាពព្យាបាល និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងមន្ត្រី និងបន្តចុះទៅតាមស្រុកគោលដៅមួយចំនួនទៀត ដែលមានគោក្របីច្រើនដូចជាស្រុកសៀមប៉ាង សេសាន និងស្រុកថាឡាបរិវ៉ាត់ផងដែរ ។

លោក កោះ សុខ កសិករចិញ្ចឹមគោនៅភូមិលើសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានគាំទ្រចំពោះសកម្មភាពចុះមកអន្តរាគមន៍ទប់ស្កាត់ជំងឺនេះព្រោះប្រជាពលរដ្ឋអ្នកចិញ្ចឹមគោសព្វថ្ងៃ តែងតែចង់ចៀសវាងមិនឲ្យមានជំងឺលើសត្វគោក្របីរបស់ខ្លួន ។ ព្រមទាំងព្យាបាលគោក្របីដល់មូលដ្ឋានដោយឥគិតថ្លៃ និងបានផ្តល់ថ្នាំវ៉ាក់សាំងសម្រាប់ទុកចាក់ការពារបន្ថែមផងដែរ ។

គួរបញ្ចាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វគោក្របីនៅដើមខែមករានេះ មន្ត្រីបសុព្យាបាលសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយព្យាបាលសត្វគោបានចំនួន២១៣ក្បាល និងសត្វក្របីចំនួន៤១ក្បាល ព្រមទាំងចាក់វ៉ាក់សាំងការពារសត្វគោ បានចំនួន៧៦៧ក្បាល និងសត្វក្របីបានចំនួន២២៥ក្បាល ៕

Loading...
Loading...
Recently Posts