សង្ស័យ​ខឹង​ខ្លាំង មក​ហើយ​មក​ទៀត​រហូត​ទល់​ភ្លឺ

  • 2018-01-10 05:29:00
  • Views 58

Shares

ខេត្តបន្ទាយមានជ័យ ៖ ព្រះភិរុណបានបង្អុរធ្លាក់យ៉ាងខ្លាំងតាំងពីម៉ោងជិត១២កណ្តាលអធ្រាត្រយប់ថ្ងៃទី០៩ មករា និងបន្តដល់ម៉ោងជាង៧ព្រឹកថ្ងៃទី១០ មករា នេះនៅតែមិនព្រមរាំង ។ដើមទឹកភ្លៀងដំបូងហាក់ខ្លាំងមែនទែន ប៉ុន្តែសម្រាប់វេលាព្រឹកនេះភ្លៀងជាធម្មតាមិនខ្លាំងប៉ុន្មានទេ ប៉ុន្តែវារំខានដល់ការធ្វើដំណើរបស់សិស្សានុសិស្សដែលត្រូវទៅរៀលតាមសាលានីមួយៗ ខណៈអ្នកត្រូវទៅប្រកបមុខរបរលើទឹកដីថៃក៏មិនអាចចេញពីផ្ទះកើតចំពោះអ្នកគ្មានឆត្រឬអាវភ្លៀង ។

26804671_1674156055980988_6862177081918410986_n

គេពុំដឹងថា នឹងមានការជន់លិចតំបន់ទំនាបៗនៅក្នុងក្រុងមួយនេះឬយ៉ាងណានៅឡើយទេព្រោះមិនអាចចេញពីផ្ទះបាន ព្រោះមេឃកំពុងភ្លៀងនៅឡើយ ។

យ៉ាងណាក៏ដោយសង្ឃឹមថានិងគ្មានជំនន់ទឹកភ្លៀងទៀតទេ ព្រោះចៅហ្វាយក្រុងប៉ោយប៉ែតថ្មីលោក សាន ស៊ានហូ បានដឹកនាំក្រុមការងារចុះស្តារលូតាមដងផ្លូវស្ទើរគ្រប់កន្លែងមកហើយសូម្បីតែចំណុចរង្វង់មូលបច្ចុប្បន្នមិនចាញ់ទឹកដីកាស៊ីណូប៉ុន្មានឡើយគឺមានភ្លៀងលម្អរាត្រីតាមដើមឈើនីមួយលើបរិវេណរង្វង់មូលនោះពិតជាចង់ឲ្យគយគន់មែន ៕

26196084_1674156069314320_1586857622542351891_n
26731034_1674156082647652_4687570866579278978_n
26805261_1674156095980984_1031427700841334633_n
Loading...
Loading...