គ្រាន់តែជិះម៉ូតូកាត់មុខឌឺដងដាក់គ្នាក្លាយជាឃាតកម្មស្លាប់១របួស២នាក់

  • 2018-01-10 05:23:05
  • Views 100

Shares

ខេត្តបាត់ដំបង ៖ ក្រមក្មេងទំនើង២ក្រុមគ្រាន់តែជិះម៉ូតូកាត់មុខ ហើយឌឺដងដាក់គ្នាបានក្លាយជាហិង្សា ដោយប្រើកាំបិត និងចបជីកកាប់គ្នារហូតដល់ស្លាប់ម្នាក់ របួស២នាក់ កាលពីម៉ោង៨យប់ ថ្ងៃ៩ ខែមករា ឆ្នាំ២០១៨ នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

26195974_1674160689313858_8872272330754092020_n

មន្ត្រីកងរាជអាវុធហត្ថស្រុកម៉ោងឫស្សី បានឲ្យដឹងថា មុនពេលកើតហេតុកាប់ចាក់គ្នា ជនសង្ស័យ១ក្រុម មានគ្នាពី២ទៅ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិត និងចបជីក បានធ្សកម្មភាពកាប់ និងវាយទៅលើឈ្មោះ ណែម ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងរបួសបក្ខពួកជនរងគ្រោះ២នាក់ទៀត រួមមានឈ្មោះ ទឿប ភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី និងឈ្មោះ មឿត រឿ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពោធ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

26220187_1674160685980525_4873350906815504361_n

តាមការសាកសួរជនរងគ្រោះ និងពិនិត្យទីតាំងកើតហេតុ បានឲ្យដឹងថា មូលហេតុនាំឲ្យមានករណីកាប់សម្លាប់គ្នានេះ ដោយសារតែការនិយាយឌឺដងដាក់គ្នា ខណៈពេលក្រុមម្ខាងទៀតជិះម៉ូតូកាត់មុខ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញវត្ថុតាងមួយចំនួនមានម៉ូតូ៤គ្រឿង និងចបជីក១។

បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលកំពុងតែស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានដល់ការឃាត់ខ្លួន៕

Loading...
Loading...