Tacoma ស្រវឹងបុកC125 ស្លាប់០១នាក់ របួសធ្ងន់ម្នាក់ អ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

  • 2017-09-16 02:19:23
  • Views 235

Shares

កណ្តាល: ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៩:០០នាទីនៅលើកំណាត់ផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។បង្កឡើងដោយរថយន្តម៉ាកToyota Tacomaពណ៌សំបកឪឡឹក ប្រភេទទេសចរណ៍ពាក់ផ្លាកលេខ កណ្ដាល2A-1686 បើកបរដោយឈ្មោះ គ្រុយ ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(មានសភាពស្រវឹងស្រា)។

1505527808434

បើកបរនៅក្នុងទិសដៅពីជើងទៅត្បូងលុះកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1M -3661។បើកបរដោយឈ្មោះគុណ សុគា ភេទប្រុស អាយុ១៣ ឆ្នាំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។

FB_IMG_1505527391645

បើកបរនៅក្នុងទិសដៅពីត្បូងទៅជើងរួមដំណើរ០១នាក់-ឈ្មោះ លី ម៉េងលីន ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិព្រឺកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)
ខូចខាតសំភារៈម៉ូតូមួយគ្រឿង(ខូចខាតធ្ងន់)រថយន្តខូចខាតស្រាល
ចំណែកអ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាលស្រុក ចំពោះសពត្រូវបានសម្ថកិច្ចធ្វើការពិនិត្យនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

FB_IMG_1505527388726

ចំណែកសំភារៈត្រូវបានសមត្ថកិច្ចយកមករក្សារទកនៅអធិការនគរបាលស្រុក។

FB_IMG_1505527385876
FB_IMG_1505527398172
FB_IMG_1505527393957
FB_IMG_1505527402096
Loading...
Loading...
Recently Posts