ស្គាល់គ្នាពី៣ថ្ងៃប្រុសថ្លៃណាត់អូនដើរលេងស្រាប់តែធ្វើស៊ីពេលអូនចូលបន្ទប់ទឹក

  • 2018-01-04 12:08:27
  • Views 229

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវស្រីស្នេហ៍ប្តឹងនគរបាលឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅក្រោយភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីឆបោកម៉ូតូរបស់នាងអស់រយៈប្រមាណជិត១ខែមកហើយ ។

26165980_1668039146592679_6801825151385783042_n

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ចាន់ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅម្ដុំផ្សារទឹកថ្លា ក្នុងភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកនារីជាម្ចាស់ម៉ូតូឈ្មោះ អ.ស.ណ អាយុ២១ឆ្នាំ បម្រើការនៅហាងខារ៉ាអូខេមួយកន្លែង ស្នាក់នៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ រីឯម៉ូតូម៉ាកហុងដាអាយខន ស្លាកលេខ ភ្នំពេញ ១AM-៩៤៧៤ ហើយត្រូវបានជនសង្ស័យដោះស្លាកលេខចោលដាក់ស្លាកលេខថ្មី កណ្តាល ១V-១៥៩០ ។

26165790_1668039149926012_6094466239732167100_n

តាមស្ត្រីជាម្ចាស់ម៉ូតូបានឱ្យដឹងថា កាលពីដើមខែធ្នូ ឆ្នាំ២០១៧ ខ្លួនបានស្គាល់ជនសង្ស័យរយៈពេល៣ថ្ងៃ នៅយប់មួយនោះជនសង្ស័យក៏បានជិះរថយន្តមួយគ្រឿងទៅបបួលនាងដើរលេងហើយនាងក៏សុខចិត្តទៅតាមក៏បាននាំគ្នាយកម៉ូតូរបស់នាងទៅផ្ញើរនៅក្នុងភូមិបុរីកម្មករ ក៏ជិះរថយន្តដើរលេងកោះពេជ្រជាមួយជនសង្ស័យ ។ នៅពេលដែលនាងចូលទៅបត់ជើងជនសង្ស័យក៏បានបើករថយន្តទៅបាត់ទុកនាងចោលដោយនាំយកទាំងសំបុត្រម៉ូតូផងដែរ ។

ស្ត្រីរូបនោះបន្តទៀតថា ពេលនោះនាងក៏បានជិះម៉ូតូឌុបមកយកម៉ូតូតែត្រូវបានជនសង្ស័យ យកទៅបាត់ ។ បន្ទាប់ពីបាត់ម៉ូតូនាងក៏បានដាក់ពាក្យបណ្តឹង ។ លុះនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនក៏ប្តឹងនគរបាលឱ្យឃាត់ខ្លួនតែម្តង ។ ជនសង្ស័យត្រូវបាននគរបាលនាំខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទឹកថ្លាដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

Loading...
Loading...
Recently Posts