រំលោភ​​​​រាប់​ឆ្នាំ​ ថា​ចូល​ស្តី​តាម​ផ្លូវច្បាប់​ តាមពិតកុហក អូនសោះ អាគុក

  • 2017-12-22 13:58:04
  • Views 217

Shares

ខេត្តឧត្តរមានជ័យ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំការជូញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគបាល ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនិតិជននិងរំលោភលើទំនុកចិត្ត កាលពីថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៧។

sonya

បើតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះឈ្មោះ ភ ម ថ ន រស់នៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ នេះថា ឈ្មោះ ច្រាង សុខម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅផ្ទះជិតគ្នារំលងម្ខាងផ្លូវ។ កាលពីនាងនៅអាយុ១៦ឆ្នាំ ពីរឆ្នាំមុន ឈ្មោះច្រាង សុខម៉ៃ បានលួងលោមនាង យកទៅរំលោភ ជាច្រើនដងទាំងនៅក្នុងព្រៃ និងនៅតាមផ្ទះសំណាក់ ដោយបញ្ឆោតនាងថា គេនិងអោយឪពុកម្ដាយ មកចូលស្ដីដណ្ដឹងរូបនាងតាមផ្លូវទៅតាមច្បាប់និងរៀបការទៅតាមប្រពៃណី តែទីបំផុត ឪពុកម្ដាយខាងប្រុស គេមិនទទួលស្គាល់ ហើយខាងប្រុស ក៏គេដោះដៃមួយរយៈ។

25552328_1655471921182735_3541144987929987039_n

រហូតរំលងបាន២ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ មកដល់ខែ០៩ ឆ្នាំ២០១៧ ម្ដាយខាងប្រុសបានហៅនាងទៅសួរស្ងាត់ៗដោយមិនអោយម្ដាយខ្លួនដឹងហើយហាមមិនអោយប្រាប់ទៀតផង ដោយក្នុងន័យបញ្ឆោតនាងអោយ យកកូនប្រុសរបស់គេវិញ គាត់និងចូលស្ដីដណ្ដឹងអស់ប៉ុន្មានក៏មិនខ្វល់ដែរអោយតែនាងលួងលោមកូនប្រុសគាត់អោយចូលផ្ទះវិញ ក្មេងស្រីរងគ្រោះបានបន្ដថា ដោយសារតែកូនគាត់ដើរលេងមិនដែលចូលផ្ទះតាមមិត្តភ័ក្ដ្រញៀនថ្នាំ។

25592157_1655471917849402_2801585482340434250_n

ក្មេងស្រីខាងលើបន្ថែមថាមានពេលខ្លះម៉ោង១២យប់ ក៏ទូរស័ព្ទហៅនាងទៅផ្ទះរបស់គាត់ដែរ ហើយអោយកូនរបស់គាត់តេហៅនាងទៅផ្ទះគាត់រំលោភជាហូរហែរ ដោយមិនអោយប្រាប់ម្ដាយរបស់នាងរហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ទើបបែកធ្លាយហើយបដិសេធ មិនចូលស្ដីដណ្ដឹងនាងនិងមើលងាយថាក្ររហាមនិងជាកុំពូជទា កុំថាឡើយស្ដីដណ្ដឹងអស់ប្រាក់អោយទទេមិនយកផង។ ទើបនាងសម្រេចប្រាប់ម្ដាយនាងទៅប្ដឹងនៅ ការិយាល័យប្រឆាំការជូញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគបាល ខេត្តឧត្តរមានជ័យតែម្ដងទៅ ដើម្បី អោយសមត្ថកិច្ចជួយរកយុត្តិធម៌ដល់ខ្លួន និងផ្ទន្តាទោសទៅតាមផ្លូវច្បាប់ ៕

Loading...
Loading...