អ្នក​ភូមិ​ផ្អើល​ភ្លូកទឹកភ្លូកដី​នាំ​គ្នា​មក​មើល​គោ​ចម្លែក

  • 2017-12-22 05:23:40
  • Views 169

Shares

ខេត្តឧត្តរមានជ័យ ៖ អ្នកភូមិជាច្រើននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញកូនគោចម្លែកកើតមកជាប់គ្នាមានក្បាល២ ជើង៨ កន្ទុយ២ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

25398130_1655109707885623_4833632921653735464_o

បើយោងតាមសម្តីអ្នកម្ចាស់គោឈ្មោះ ប្រាក់ ហៀន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ខាងលើបានរៀបរាប់ថា រូបគាត់បានចិញ្ចិមសត្វគោញី៣ក្បាល គោឈ្មូល៤ក្បាល និងកូនគោតូចៗ៣ក្បាលទៀត ដោយឡែកមេគោដែលកើតកូនចម្លែកនេះ បានកើតកូនចំនួន២ដងមកហើយ តែលើកទី៣នេះ ក៏កើតកូនចម្លែកបែបនេះ ហើយក៏អ្នកភូមិបាននាំគ្នាភ្ញាក់ផ្អើលមកចោមរោមមើលយ៉ាងភ្លូកទឹកភ្លូកដី និងដុតធូកបួងសួងសុំសេចក្តីសុខសប្បាយ ប៉ុន្តែអកុរសក្រោយមកកូនគោដែលកើតមកនេះបានតែ៣ម៉ោងប៉ុណ្ណោះ ក៏បានស្លាប់ទៅវិញ។

ហើយនៅព្រឹកថ្ងៃទី២០ ធ្នូ សពកូនគោត្រូវបានបញ្ចុះ ដោយមានតាអាចារ្យ យាយជី តាជី ចូលរួមដើម្បីបង្គ្រប់កិច្ចផងដែរ ៕

25507925_1655109697885624_7239186091067812234_n
25508157_1655109711218956_2946805021835935559_n
25552405_1655109704552290_4190163918022467618_n
Loading...
Loading...