បុរស​ម្នាក់ សង្ស័យ​អស់សង្ឃឹម​ក្នុង​ជីវិត បាន​សម្រេចចិត្ត​បញ្ចប់ជីវិត ដោយ​ចង.ក​សម្លាប់ខ្លួន

  • 2017-12-19 06:40:12
  • Views 178

Shares

ភ្នំពេញៈ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បុរសម្នាក់ សង្ស័យអស់សង្ឃឹមក្នុងជីវិត បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួន នៅលើចុងស្នាយ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សាកសពមិនស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រហែល៣០ឆ្នាំ ពាក់អាវក្រឡាការ៉ូ ស្លៀកខោជើងវែងពណ៌ទឹកក្រូច មិនដឹងថា មានស្រុកកំណើតនៅឯណាទេ ។

ជនរងគ្រោះគេឃើញ ដើរដេកតាមផ្លូវនៅក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវ តែម្នាក់ឯងមិនដឹងថា សាច់ញាតិ ផ្ទះសម្បែងនៅទីណាឡើយ ស្រាប់តែនៅព្រឹកកើតតហេតុ បែរជាប្រទះឃើញ ចង.កសម្លាប់ខ្លួន លើដើមស្នាយ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ឃើញថា ពិតជាស្លាប់ដោយខ្លួនឯងមែន ពិនិត្យរួចសមត្ថកិច្ចដឹកសាកសពយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

 

1-38

290221602
290221603
290221604
290221605
Loading...
Loading...