រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​គ្នា ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥

  • 2017-12-14 02:51:39
  • Views 190

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាល និងម៉ូតូបែកក្បាំងរងការខូចខាតផងដែរ ខណៈដែលជិះម៉ូតូម៉ាកហុងដា C125 មួយគ្រឿង ដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក Bentley ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារមួយគ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១៣ នៅចំណុចផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១H-០៦៦៧ មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវបំបែកជាបួននោះ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Bentley ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ ២AS-២៣៤៥ មួយគ្រឿង បើករបរដោយយុវជនពីរនាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ៩៥ ក៏បុកគ្នាតែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងករណីនេះដែរបានកើតឡើងដោយសារតែអ្នកបើកបររថយន្ត និងម៉ូតូខ្វះការប្រុងប្រយ័ត្នដូចគ្នា ដោយបានបណ្តាលឲ្យបុរសអ្នកជិះម៉ូតូដាច់រលាត់ស្បែកត្រង់ក រងរបួសស្រាល រថយន្តក្រពឹតផ្នែកខាងមុខ និងម៉ូតូបែកក្បាំងរងការខូចខាតតិចតួចប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ ហើយភាគីរថយន្តម៉ាក Bentley និងភាគីម៉ូតូហុងដា C125 ទាំងពីរធ្វើការដោះស្រាយគ្នា ដោយភាគីរថយន្តយល់ព្រមចេញថ្លៃព្យាបាល និងជួសជុលម៉ូតូឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ៕

FB_IMG_1513219800677
FB_IMG_1513219803093
FB_IMG_1513219805207
FB_IMG_1513219807259
FB_IMG_1513219809697
Loading...
Loading...
Recently Posts