គួរអោយសោកស្តាយសត្វព្រៃដ៍កម្រមួយបានស្លាប់ទៀតហើយ

  • 2017-12-10 04:36:38
  • Views 202

Shares

សត្វខ្ទីងមួយក្បាលដែលគេឧស្សាហ៍ឃើញចុះពីភ្នំកំចាយ បានស្លាប់ បន្ទាប់ពីសត្វខ្ទីងនេះត្រូវបានក្រុមអភិរក្ស័ភ្នំតាម៉ៅ បានបាញ់ថ្នាំសន្លប់ដើម្បីចាប់យកទៅអភិរក្ស័!!! 

ស្រុកព្រៃនប់-មន្ត្រីមូលដ្ឋានអោយដឹងថាសត្វខ្ទីងមួយក្បាលដែលគេឧស្សាហ៍ឃើញចុះពីភ្នំកំចាយ ចូលមកភូមិដ្ឋានប្រជាពលនៅក្នុងឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុកន្លងមកនោះ បានស្លាប់ហើយ បន្ទាប់ពីសត្វខ្ទីងនេះត្រូវបានក្រុមអភិរក្ស័ភ្នំតាម៉ៅ បានបាញ់ថ្នាំសន្លប់ដើម្បីចាប់យកទៅអភិរក្ស័ តែជាអកុសល បន្ទាប់ពីត្រូវថ្នាំសន្លប់ សត្វព្រៃដ៍កម្រមួយនេះ បោលចូលព្រៃយ៉ាងលឿនរហូតចម្ងាយដីប្រហែល១គីឡូម៉ែត្រទើបដួលសន្លប់ ហើយក៍បានឈ្លួកទឹកស្លាប់បន្ទាប់ពី ក្រុមជំនាញចង់ស្ទូចដាក់ឡាន ហើយត្រូវបានសត្វនោះរើបំរះនៅលើទីតាំងដែលមានទឹក(ព្រៃជាំទឹក)ក៍បណ្តាលឲឈ្លុកទឹកស្លាប់តែម្តង ទោះបីជាមានការជួយអន្តរាគមន៍ទាំង យប់ងងឹតពីសំណាក់ក្រុមអភិរក្ស័យ៉ាងណាក៍មិនអាចជួយបានដែរ ព្រោះសត្វខ្ទីងនោះធំ ស្នែងវែង ក្នុងពេលរើបំរះមិនងាយនិងទៅជិតបានឡើយ ។

មន្ត្រីដ៍ដែលថ្លែងបន្តថា សកម្មភាពបាញ់ថ្នាំសន្លប់បានធ្វើឡើង ចាប់ពីម៉ោងជាង១១យប់ថ្ងៃទី៨ធ្នូរហូតដល់ម៉ោងជិត៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ធ្នូ២០១៧ និងថាក្រោយសត្វនេះស្លាប់ ក្រុមកាងារក៍បានស្ទូចខ្មោចសត្វខ្ទីងនោះដាក់លើរថយន្ត យកទៅភ្នំតាម៉ៅដើម្បីកប់ធ្វើតាមទំន្លាប់៕

FB_IMG_1512880483152
Loading...
Loading...