ក្មេងប្រុស​ស្រី​វ័យ​ជំទង់២នាក់ រងរបួស​ធ្ងន់ ក្រោយពី​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​ឡាន​បុក​ពេញទំហឹង

  • 2017-12-09 07:25:25
  • Views 196

Shares

ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

រថយន្តបង្កម៉ាកកាមរី គូទស្វិត ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2B-9778 បើកបរក្នុងល្បឿនលឿន ដីហុយខ្លាំងមើលផ្លូវមិនច្បាស់ បានបុកជាមួយម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ លាយស គ្មានស្លាកលេខ ទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យភាគីម៉ូតូ របួសធ្ងន់២នាក់។

ជនរងគ្រោះទី១-ឈ្មោះ ខន វិត ភេទប្រុស អាយុ១៥ឆ្នាំ របួសបាក់ជើងខាងស្តាំ។  ២-ឈ្មោះ ខន ណាវី ភេទស្រី អាយុ១៤ឆ្នាំ របួសបាក់ភ្លៅទាំងសងខាង។ អ្នកទាំងពីរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបាននគបាលយកមករក្សាទុក រង់ចាំដោះស្រាយតាមច្បាប់៕

278898504
278898502
278898503
278898505
278898506
Loading...
Loading...
Recently Posts