សាហាវ ណាស់ បើកឡាន​បុក​ម៉ូតូ​ហើយ ឃើញ​មិន​ស្លាប់ ថយ​កិន​បណ្ដាល​ឲ្យ​ស្លាប់

  • 2017-12-09 07:15:45
  • Views 261

Shares

ស្វាយរៀង៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ បានបើករថយន្ត ១គ្រឿង មានដឹកនាំតុរោងការ ហើយបាន បើកបរទៅបុកម៉ូតូ ១គ្រឿង បណ្ដាលឲ្យដួល លុះឃើញអ្នកជិះម៉ូតូ នៅមានជីវិត ក៏ថយរថយន្ត កិនលើមនុស្សថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្តចិត្តឃោរឃៅនេះ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

7bc112d6e2b8f85fc78fec9e51bb4912

មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង ១H-៥៧៤៧  ធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្ត លុះមកចំណុចកើតហេតុខាងលើ ស្រាបតែរថយន្ត បុកពីក្រោយ ពេញទំហឹង ហើយកិនអ្នកជិះម៉ូតូពីលើ មិនតែប៉ុណ្ណោះ គឺដាក់លេខរយ៉ែថយក្រោយកិនបន្ថែមទៀត ធ្វើឲ្យជនរងស្លាប់នៅនិងកន្លែង ។

ក្រោយពីបង្កហេតុ រថយន្តមិនបានឈប់នោះទេ បន្តរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញ តាមចាប់ខ្លួនបានទាំងមនុស្សរថយន្ត ។ អ្នកបើកបររថយន្តមានឈ្មោះ ធុន សំបូរ  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ដឹកកម្មករ មានទីលំនៅភូមិជប់  ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង ។ បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ ១តោនកន្លះ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ២AL-៥៧១៦  ទិសដៅពីលិចទៅកើត ។

that-0240

ភាគីខាងម៉ូតូឈ្មោះ វ៉ាន់ លីដា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកស្វាយកំពង់រោទ៌ ខេត្តស្វាយរៀង រងរបួសស្រាល បើកបរម៉ូតូម៉ាក អ្នករួមដំណើរម្នាក់ឈ្មោះ រ័ត្ន មន្ទីរ៉េត  ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុ  ។ ក្រោយកើតហេតុ សាកសពបានបញ្ចូន ទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ ត្រូវបាននាំខ្លួនទៅ សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

that-0241
Loading...
Loading...
Recently Posts