ស្នេហា​ក្មេងខ្ចី ប្រល័យ​ជីវិត​ខ្លួនឯង

  • 2017-12-08 13:51:42
  • Views 366

Shares

ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងក្មេងស្រីម្នាក់ ត្រូវបានឪពុកមាប្រទះឃើញចង.ក ស្លាប់ នៅក្នុងបន្ទប់ទឹកផ្ទះអ្នកជិតខាង បណ្តាលឲ្យស្លាប់ ចំណែកក្មេងប្រុសម្នាក់ ក៏បានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនផងដែរ តែមិនបានសម្រេច។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះមួយកន្លែងគ្មានមនុស្សនៅចាក់សោទុកចោល ស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានឲ្យដឹងពីស្ត្រីជាម្តាយឈ្មោះ គឹម សុផានី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលជិតផ្ទះកើតហេតុ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់នៅនឹងកន្លែងកើតហេតុថា៖ កូនស្រីរបស់គាត់ឈ្មោះ សែម សុធារ៉ា អាយុ១៣ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាសិរីសោភ័ណ ថ្នាក់ទី៧ ។

ចំណែកក្មេងប្រុសដែលគេសង្ស័យជាគូសង្សានឹងគ្នាឈ្មោះរឿន សីហា អាយុ២០ឆ្នាំ ផ្ទះនៅជិតទល់មុខគ្នា។ តាមការឲ្យដឹងពីឪពុកមា របស់ក្មេងរងគ្រោះបាននិយាយថា៖ ក្មេងស្រីត្រូវជាក្មួយរបស់គាត់ បានបាត់ពីផ្ទះតាំងពីម៉ោង៣រសៀលជាមួយនឹងឈ្មោះរឿន សីហា ពេលនោះឃើញក្មេងប្រុសរត់ចេញមកពីបន្ទប់ទឹកផ្ទះជិតនោះ ទាំងអាការៈក្រហល់ក្រហាយត្រខ្យល់ ហើយត្រូវបានបងស្រីដឹកទៅសង្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ ដោយមានការសង្ស័យគាត់បានទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញសពក្មួយស្រីរបស់ខ្លួន បានយកអាវពណ៌ចងនឹងធ្នឹមបន្ទប់ទឹកស្លាប់ មិនដឹងតាំងពីពេលនោះទេ។ តាមការពិនិត្យនៅកន្លែងកើតហេតុគេឃើញមានថ្នាំប៉ារ៉ានៅរាយប៉ាយ និងដបថ្នាំ១ដប រួមទាំងមានលុយមួយចំនួននៅក្រោមសពផងដែរ។

ទាក់នឹងករណីក្មេងស្រីចង.ក ធ្វើអត្តឃាតនិងក្មេងប្រុសលេបថ្នាំប៉ងសម្លាប់ខ្លួននេះ អ្នកនៅកន្លែង កើតហេតុ ក៏ដូចជាម្តាយឪពុក គ្មានបានអះអាងអ្វីឡើយដោយឃើញពួកគេតែងលេងជាមួយគ្នា និងក្មេងៗ នៅទីនោះ តែមិនដឹងពីជម្រៅនៃសេចក្តីស្នេហ៍របស់គេដ៏ក្មេងខ្ចីនេះវាដល់កំរឹតកំពូលឃានការធ្វើអត្តឃាតនោះឡើយ ។ តែអ្វីដែលគួឲ្យសង្ស័យសមត្ថកិច្ចមានការងឿងឆ្ងល់ជុំវិញការចង.ក ធ្វើអត្តឃាតនេះ ដោយក្មេងស្រី រងគ្រោះមិនដឹងបានអ្វីឡើង ដល់កម្ពស់ខ្ពស់ ដោយម្តាយខាងស្រីរវល់លក់ដូរនៅផ្សារសិរីសោភ័ណ ឪពុករត់ឡានតាក់ស៊ី ។ ចំណែកបងប្អូនខាងប្រុសក៏រវល់ធ្វើការងារៀងៗខ្លួន ។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដែល លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចុះទៅពិនិត្យនៅកន្លែងកើតហេតុនិង ដាក់វិធានការដល់កម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយកម្លាំងនគរបាលជំនាញក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវជុំវិញករណីការធ្វើអត្តឃាតនេះឲ្យបានហ្មត់ចត់ ដើម្បីស្វែងរកការពិតជូនដល់គ្រួសារក្មេងស្រីរងគ្រោះបានអស់ចិត្ត ៕

FB_IMG_1512740952376
FB_IMG_1512740947421
FB_IMG_1512740957142
FB_IMG_1512740959845
Loading...
Loading...
Recently Posts