ភ្ញាក់ផ្អើល! ម្តាយ​ចិត្តអាក្រក់ បង្កើតកូន​ហើយ យក​កូន​ទៅ​បោះចោល​ក្នុង​រ៉ឺម៉ក​ម៉ូតូ

  • 2017-12-06 04:09:43
  • Views 120

Shares

អន្តរជាតិ ៖ អ្នកដែលបានឃើញហេតុការណ៍ដំបូងគេមានឈ្មោះថា Sean Casiman អាយុ២១ឆ្នាំ និងជាអ្នកដំណើរដែលបានដើរឆ្លងកាត់កន្លែង កើតហេតុការណ៍នេះដោយចៃដន្យតែប៉ុណ្ណោះ។

មុនដំបូងអ្នកដំណើររូបនេះ បានឮសំឡេងក្មេងយំ តែពេលគាត់ក្រឡេកមើលទៅឃើញតែចង់ប្លាស្ទិចពណ៌ស លាយក្រហមមួយតែប៉ុណ្ណោះ។ ដោយមិនអស់ចិត្ត ទើគាត់ទៅស្រាយថង់នោះមើលទើបប្រទះឃើញទារករូបនេះដោយការភ្ញាក់ផ្អើលបំផុត។

ទារកទើបនឹងកើតម្នាក់ត្រូវបានម្តាយឪពុកចិត្តខ្មៅរបស់គេ យកទៅបោះចោលក្នុងរ៉ឺម៉កម៉ូតូមួយ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកដំណើរទូទៅដែលបានឃើញទារកនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Caloocan នៃប្រទេសហ្វីលីពិន នៅលើរម៉កម៉ូតូមួយដែលគេបានចតចោលនៅលើដងផ្លូវ។

ក្រោយកើតហេតុបានបន្តិច ក្រុមរថយន្តសង្គ្រោះបន្ទាប់បានមកដល់ និងបានយកទារកនេះទៅរក្សាទុក និងចិញ្ចឹម នៅក្នុងមន្ទីរពេទ្យ ហើយរង់ចាំម្តាយឪពុករបស់គេ ឬជនសប្បុរសណាម្នាក់មកយករូបគេទៅចិញ្ចឹមបីបាច់វិញ៕

46DCCAFC00000578-5136085-image-m-31_1512127467546
Loading...
Loading...