ចត​ម៉ូតូ​មិន​ពន្លត់​ម៉ាស៊ីន ​ត្រូវ​កូន​ដែល​ជិះ​ពីមុខ​មូលហ្គែ ស្ទុះ​ទៅបុក​រថយន្ត​ បណ្តាល​ឲ្យ​ស្លាប់ ​និង​របួស​

  • 2017-12-01 11:16:45
  • Views 199

Shares

ខេត្តតាកែវ ៖ ជាការធ្វេសប្រហែសរបស់អាណាព្យាបាល ដែលបណ្តាលឲ្យកូនតូចជាទីស្រឡាញ់របស់ខ្លួនស្លាប់បាត់បង់ជីវិត ព្រោះតែចតម៉ូតូមិនពន្លត់ម៉ាស៊ីន ហើយត្រូវកូនដែលជិះពីមុខមូលហ្គែ ស្ទុះទៅបុករថយន្តដែលចតស្ងៀម។ ហេតុការណ៍ដ៏សោកសៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១៥ និង ២៥ នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតលើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២-៣ ក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ នៃអធិការនគរបាលស្រុកសំរោង បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើងរវាងម៉ូតូ និង រថយន្ត ដោយរថយន្តម៉ាកហាយលែនឌ័រ ពណ៌ប្រផេះ គ្មានស្លាកលេខ ឈប់ចតនៅចិញ្ចើមផ្លូវ ម្ចាស់ឈ្មោះ ណុប ស្រៀង ភេទប្រុស មុខរបរប្រធានមណ្ឌលសុខភាពឃុំលំចង់ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ចំណែកម៉ូតូម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GD-1618 បើកបរដោយឈ្មោះ ប៉ែន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាប៉ូលិស រស់នៅភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ រងរបួសស្រាល អ្នករួមដំណើឈ្មោះ ពិល ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ជាប្រពន្ធ រស់នៅភូមិ-ឃុំជាមួយគ្នា និង កូនស្រីដែលស្លាប់មានឈ្មោះ ហេង សុនីតា អាយុ៣ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្ន សពកុមារីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង រង់ចាំដោះស្រាយនាពេលក្រោយ ៕

FB_IMG_1512126885648
FB_IMG_1512126887851
Loading...
Loading...