ស្ត្រី​ម្នាក់ ​កាន់​រូបថត១សន្លឹក ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បន្ទាប់ពី​នាង​ចាញ់បោក​ប្រុស​ព្រាន តាមរយៈ​ទូរស័ព្ទ​ជាង១ខែ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា រហូត​ព្រម​ប្រគល់​ខ្លួនប្រាណ ស្រាប់តែ​ប្រុស​ព្រាន​លួច​យកលុយ និង​ម៉ូតូ

  • 2017-11-30 01:04:19
  • Views 97

Shares

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៧ មិនឃើញជនសង្ស័យយកម៉ូតូមកបន្ទប់ជួលវិញ ទើបនារីរងគ្រោះកាន់រូបថតមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

ស្ត្រីម្នាក់ បានកាន់រូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីនាងចាញ់បោកប្រុសព្រាន តាមរយៈទូរស័ព្ទជាង១ខែ ហើយក៏មានទំនាក់ទំនងស្នេហា រួចរួមរស់ជាមួយគ្នាបានមួយអាទិត្យ រហូតព្រមប្រគល់ខ្លួនប្រាណ ស្រាប់តែប្រុសព្រានលួចយកលុយ និងម៉ូតូគេចខ្លួនបាត់។

នារីរងគ្រោះឈ្មោះ ប៉ា សាម៉េត អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកប្រុសព្រាន គ្រាន់តែដឹងថា ឈ្មោះ សុខុម អាយុ៣៥ឆ្នាំ សព្វថ្ងៃគេរស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាងនិងជនសង្ស័យ បានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ អស់រយៈពេលជាង១ខែមកហើយ ហើយបុរសខាងលើចេះតែខលមកលួងលោមសាសងសេ្នហា និងសុំមកលេងបន្ទប់ជួលរបស់នាង។ នាងបន្តថា ដោយសារតែពាក្យលួងលោមផ្អែមល្ហែមធ្វើឲ្យនាងទន់ចិត្តអាណិតស្រលាញ់បុរសនោះ ក៏យល់ព្រមឲ្យមកស្គាល់បន្ទប់ជួលនិងឲ្យស្នាក់នៅជាមួយបង្កើតជាសេ្នហារួមរស់ដេកជាមួយគ្នាបានមួយអាទិត្យ ស្រាប់តែប្រុសព្រាននោះបោកយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរី២០០៨ ឡើងតែម២០១៥ ពាក់ស្លាកលេខព្រៃវែង1A-0862យកទៅបាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល១២និង៣០នាទី គឺនៅពេលដែលនាងបានឲ្យបុរសខាងលើយកម៉ូតូឌុបនាងទៅធ្វើការ។

នារីរងគ្រោះ បន្តទៀតថា ពេលឌុបនាងដល់កន្លែងធ្វើការហើយ ជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញរហូតដល់ល្ងាចនាងបានខលហៅមកដឹកនាងវិញ ស្រាប់តែទូរស័ព្ទ២ប្រព័ន្ធខលមិនចូល ពេលនាងមកដល់បន្ទប់ជួល ក៏មិនឃើញថែមទាំងក្នុងបន្ទប់បាត់លុយអស់រលើង ទើបដឹងថា ចាញ់បោកបុរសជាជនសង្ស័យ។

នារីរងគ្រោះ បានឲ្យដឹងទៀថា សម្ភារៈដែលជននោះលួចទៅរួមមាន ៖ ម៉ូតូមួយគ្រឿងមានទាំងកាតគ្រី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាតធ្វើការរបស់នាង ប័ណ្ណពិនិត្យសុខភាព(ប.ស.ស) លុយ១០០ដុល្លារ និងទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត៕

267854003
267854002
267854004
267854005
Loading...
Loading...