កុមារម្នាក់ដើរដួលលើឆ្នាំងសំឡនៅលើចង្ក្រានបណ្តាលឱ្យរលាកស្លាប់ ខណះតាមម្តាយមកស៊ីឈ្នួលលាងចានឱ្យគេ

  • 2017-11-30 00:56:50
  • Views 75

Shares

ខេត្តប៉ៃលិន ៖ វេលាម៉ោង ៣៖៤៥នាទី ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចហាងបាយមួយកន្លែងជាប់របងវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីក្មេងប្រុសម្នាក់ ដួលផ្ងារក្រោយលើឆ្នាំងសម្ល កំពុងក្តៅនៅលើចង្ក្រាន បណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ខណះតាមម្តាយមកស៊ីឈ្នួលលាងចានឱ្យគេ។

24058956_1632452933484634_6114086075682105918_n

បើតាមការបញ្ជាក់របស់ម្តាយកុមាររងគ្រោះ បានឱ្យដឹងថា៖ គាត់មានឈ្មោះ វុន អុក អាយុ៣៥ឆ្នាំ មុខរបរជាកម្មករស៊ីឈ្នួលលាងចាននៅកន្លែងកើតហេតុ ហើយកូនប្រុសរបស់គាត់ដែលរងគ្រោះ មានឈ្មោះនាង សុខន អាយុ៣ឆ្នាំ គឺតែងតែតាមគាត់ទៅធ្វើជាកម្មករស៊ីឈ្នួលលាងចានឱ្យគេជារៀងរាល់ថ្ងៃ ។ជាក់ស្តែងនៅព្រឹកថ្ងៃកើតហេតុ រូបគាត់បានយកកូនប្រុសរងគ្រោះទៅជាជាមួយ ដោយដាក់ឱ្យអង្គុយនៅលើកៅអីក្នុងហាងបាយ ចំណែកគាត់ក៍ដើរទៅប្រមូលចានឆ្នាំង ស្លាបព្រា ដើម្បីយកមកលាងដូចរាល់ដង មួយសន្ទុះក្រោយមកគាត់ក៍ឮសម្លេងកូនរបស់គាត់យំ ក៍រត់ទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ដួលផ្ងារក្រោយនៅលើចង្ក្រានដែលមានឆ្នាំងសំឡទឹកក្ដៅកំពុងពុះបណ្ដាលឱ្យរលាកពងបែកពេញសាច់ខ្នង ភ្លាមៗនោះរូបគាត់និងអ្នកភូមិក៍បានហៅរថយន្តសង្គ្រោះដឹកមកព្យាបាលនៅមន្ទីរបង្អែកខេត្តប៉ៃលិន។ ម្តាយក្មេងរងគ្រោះបានបន្តថា៖ បបន្ទាប់ពីដឹកកូនរបស់គាត់ចូលមកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបានរយៈពេល ៥ម៉ោង ដោយស្ថានភាពកូនគាត់ធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៍បញ្ជូនបន្តទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបងទាំងយប់ ហើយនៅវេលាម៉ោង ១១៖២០នាទីយប់កូនរបស់គាត់ក៍បានប្រកាច់ស្លាប់យ៉ាងវេទនាបំផុត។

បច្ចុប្បន្នសពក្មេងរងគ្រោះ ត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះ វិលត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

24177199_1632452943484633_1039261544411857723_n
24131307_1632452950151299_6108870908603484844_n
Loading...
Loading...