មាន​ប្រពន្ធ​កូន​ហើយ លួចលាក់​ស្នេហា​ពង្រត់​ក្មេង​ស្រី ១៤ឆ្នាំ ទីបំផុត​ជាប់​ខ្នោះ

  • 2017-11-29 12:37:04
  • Views 93

Shares

ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលមានប្រពន្ធកូនហើយនោះ បានទាក់ទងមានស្នេហាជាមួយក្មេងស្រី ទើបតែមានអាយុ១៤ឆ្នាំ ពង្រត់គ្នាមករស់នៅបានមួយរយៈ ទីបំផុតត្រូវបានអាណាព្យាបាលខាងស្រីប្ដឹងនគរបាលឱ្យចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

FB_IMG_1511958892836

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ជាប វ៉ាត អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរជាជាងសំណង់ មានប្រពន្ធ និងមានកូនមួយអាយុជាង២ឆ្នាំ ។

ចំណែកជនរងគ្រោះអាយុ១៤ឆ្នាំ មកស្នាក់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ធ្វើជាកម្មករសំណង់ជាមួយឪពុកម្ដាយ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមថា ជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយឪពុកម្ដាយ នៅជិតគ្នា និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះឈានដល់ព្រមព្រាងស្រលាញ់គ្នា និងបានអីៗជាមួយគ្នាលួចលាក់ច្រើនលើកតាំងពីអំឡុងខែតុលា ឆ្នាំ២០១៧ ។

លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានលួងលោមបោកបញ្ឆោតជនរងគ្រោះ ពង្រត់ចេញពីផ្ទះបំណងទៅធ្វើការនៅប្រទេសថៃ ទៅដល់ច្រកទ្វារប៉ោយប៉ែត ដោយជនរងគ្រោះទើបតែមានអយុ១៤ឆ្នាំ មិនអាចធ្វើបែបបទចូលបាន ក៏ត្រលប់មកវិញ ត្រូវនគរបាលឃាត់ខ្លួនតែម្ដង តាមពាក្យបណ្ដឹងឪពុកម្ដាយជនរងគ្រោះ នាំមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ដើម្បីធ្វើការសាកសួរ ។ បើតាមម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយពីបានដឹងថា កូនស្រីគាត់មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យជាអ្នកមានប្រពន្ធកូន គាត់បានព្យាយាមបំបែក ប៉ុន្តែមិនបែកគ្នារហូតពង្រត់គ្នាចេញពីផ្ទះ ទើបគាត់សម្រេចចិត្តប្ដឹងនគរបាលឲ្យចាត់ការតាមផ្លូវច្បាប់ ព្រោះគាត់មិនចង់ឲ្យកូនស្រីមានឈ្មោះលួចប្ដីគេ ខូចអនាគតនោះទេ ។

ចំណែកប្រពន្ធជនសង្ស័យវិញ បានឲ្យដឹងថា បើរឿងរ៉ាវនោះបានជ្រុលជ្រោះកើតឡើងហើយនោះ គាត់យល់ព្រមឲ្យប្ដីគាត់ទទួលយកជាប្រពន្ធមួយទៀតចុះ មិនហាមឃាត់ទេ សុំឲ្យឪពុកម្ដាយជនរងគ្រោះ ដកពាក្យបណ្ដឹងវិញ តែឪពុកម្ដាយជនរងគ្រោះមិនព្រមទេ សុំឲ្យចាត់ការតាមច្បាប់ ។ លោក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមុស្ស និងការពារអនីតិជនខេត្ត បានប្រាប់ឲ្យដឹងថា ករណីនេះនគរបាលបានកសាងសំណុំរឿងចោទពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

Loading...
Loading...