ជនជាតិ​វៀត​ណា​ម​ ៨​នាក់​ទៀត​ហើយ​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ គ្មាន​ឯកសារ​ត្រឹមត្រូវ​

  • 2017-11-29 12:26:06
  • Views 63

Shares

ភ្នំពេញ ៖ ជនជាតិវៀតណាម ៨នាក់ ដែលលួចឆ្លងដែន និងស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យនៅកន្លែងចែកចាយត្រី(យឿត្រី) ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី។

FB_IMG_1511958174082

លោកវរសេនីយ៍ត្រី អ៊ា ភក្តី នាយរងការិយាល័យគ្រប់គ្រងជនបរទេសបានឲ្យដឹងថា កម្លាំងរបស់លោកនឹងបន្តចុះប្រតិបត្តិការគ្រប់ទីកន្លែងទាំងអស់ឲ្យតែមានជនអន្តោប្រវេសន៍ ខុសច្បាប់ ជាក់ស្តែង នៅល្ងាចនេះជនជាតិវៀតណាមចំនួន០៨នាក់ ស្រី០៣នាក់ លួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕

FB_IMG_1511958179441
FB_IMG_1511958176767
FB_IMG_1511958176767
Loading...
Loading...