មេគោ​មួយ​ក្បាល ត្រូវបាន​ខ្សែភ្លើង​ឆក់​ប្រកាច់​ធ្លាក់ទឹក ម្ចាស់​ឃើញ​ដូច្នោះ​ក៏រ​ត់ទៅ​ជួយ​យកដៃ​ចាប់​កន្ទុយ ស្រាប់តែ​ឆក់ ស្លាប់​ទាំង​ម្ចាស់ ងាប់​ទាំង​គោ

  • 2017-11-29 06:47:34
  • Views 137

Shares

ព្រៃវែងៈ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិអូរ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។ មេគោមួយក្បាល ត្រូវបានខ្សែភ្លើងឆក់ប្រកាច់ធ្លាក់ទឹក ម្ចាស់ឃើញដូច្នោះក៏រត់ទៅជួយយកដៃចាប់កន្ទុយ ស្រាប់តែឆក់ ស្លាប់ទាំងម្ចាស់ ងាប់ទាំងគោភ្លាមៗនៅនឹងកន្លែងកើតហេតុ។

1511937938895

ម្ចាស់គោ ដែលបាត់បង់ជីវិតឈ្មោះ ភឿន ភាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់ភូមិត្រពាំងកំពិស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបកសិករ ។

មុនពេលកើតហេតុ គោញីមួយក្បាលមានសម្បុរក្រហម កំពុងស៊ីស្មៅនៅកន្លែងគេព័ន្ធរាយខ្សែភ្លើង ស្រាប់តែបន្តិចក្រោយមកក៏ឆក់សត្វមេគោប្រកាចបាស់ជើងឡើងលើ ម្ចាស់ឃើញដូច្នោះ ក៏រត់ទៅជួយយកដៃទៅកាន់កន្ទុយទាញចេញ ក៏ត្រូវបានខ្សែផ្តាច់ជីវិតទាំងម្ចាស់ និងគោនៅនឹងកន្លែងតែម្ដង។

ខ្សែភ្លើងរាយខ្វះបច្ចេកទេស បណ្ដាលឲ្យ ឆក់គោងាប់ ហើយជនរងគ្រោះទៅជួយ ក៏ត្រូវខ្សែភ្លើងឆ្លងពីគោមកមនុស្ស បណ្តាលឲ្យស្លាប់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាវជ្រាវរកម្ចាស់ដាក់ខ្សែ ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

24130539_1873954759585626_110924765681487095_o
24232623_1873954799585622_879781710577094133
267117705
267117706
Loading...
Loading...