មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមជ្ឈមណ្ឌលរ៉ុក បណ្ដាលឲ្យមានអ្នករបួស

  • 2017-11-29 02:14:00
  • Views 108

Shares

ភ្នំពេញ ៖ មានករណីផ្ទះអាវុធជាច្រើនគ្រាប់ (៤គ្រាប់) នៅក្នុងមជ្ឈមណ្ឌលរ៉ុក និងបណ្ដាលមានអ្នករបួស ហើយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថចុះមកឃាត់ខ្លួន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលរ៉ុក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកយកព័ត៌មានម្នាក់បានឲ្យដឹងថា ក្រោយពីលឺសូរថាមានករណីផ្ទុះអាវុធក្នុងមជ្ឍមណ្ឌលរ៉ុក ក៏បានចុះទៅយកព័ត៌មានពេលទៅដល់បានផ្តិតយករូបកងកម្លាំងចំរុះ ទៅពិនិត្យកន្លែងកើតហេតុក្រោយមកក៏មានបុរសម្នាក់បានដើរចេញមកបានអាះអាងថា ខ្លួនមានមុខងារធំជាងប៉េអឹមខណ្ឌទៀត បានយកទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៌ទឹកប្រាក់បោកចោល សង្ស័យដើម្បីបំផ្លាញវត្ថុតាងក៏មិនដឹង ក្រោយមកក៏បាននាំគាត់ទៅអង្គុយខាងក្នុងមជ្ឃមណ្ឌលរ៉ុក ដើម្បីឲ្យចាំយកទូរស័ព្ទថ្មីវិញ។ សមត្ថកិច្ចបានប្រាប់ថា មានករណីផ្ទុះអាវុធពិតមែន តែមិនទាន់ដឹងថាជាករណីគំនុំ ឬករណីទំនាស់គ្នានោះទេ។

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់ បោះជាច្រើនគ្រាប់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ។ អ្នកបាញ់បោះសេរីប្រើប្រាស់កាំភ្លើង K59 ៕

FB_IMG_1511921498706
FB_IMG_1511921496581
FB_IMG_1511921500785
FB_IMG_1511921502986
Loading...
Loading...