បុរស​ម្នាក់ ចាប់​ថើប​ស្ត្រី​ម្នាក់ មិនបាន​សម្រេច វាយ​មួយ​ដំបង​ឬ​ស្សី បែកក្បាល

  • 2017-11-29 01:17:12
  • Views 501

Shares

ខេត្តកំពត ៖ កាលពីថ្ងៃទី27 ខែវិច្ឆិការ ឆ្នាំ2017 មានករណីហិង្សាដោយចេតនាមួយ ដែលបង្កដោយបុរសម្នាក់មានសតិមិនគ្រប់ម្នាក់ប្រើអំពើហឹង្សាមកលើស្ត្រីម្នាក់ទទួលរងរបួសដេ5ថ្នេរ ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង.ស្រុកកំពង់ត្រាច ខេត្តកំពត ។

ចំណែកស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ុន.មុំ ភេទស្រី អាយុ 36 ឆ្នាំរស់នៅភូមិកើតហេតុខាងលើ បានទទួលរបួសនៅថ្ងាស់ក្បាលដេរ 5 ថ្នេរ។ ចំពោះបុរសជនបង្កខាងលើមានឈ្មោះ( កប ប្រុស )ភេទប្រុស អាយុ 47 ឆ្នាំរស់នៅភូមិឃុំកើតហេតុ ហើយជនបង្ករូបនេះកន្លងមកជាមនុស្សសតិមិនគ្រប់គ្រាន់។ ជនសង្ស័យកំពុងដើរតាមផ្លូវក្នុងភូមិធម្មតា ស្រាបតែឃើញ ស្ត្រីរងគ្រោះ រួចក៍ស្ទុះទៅចាប់ស្ត្រីរងគ្រោះថើបឆាវៗ តែស្ត្រីរងគ្រោះមិនព្រម ឲ្យថើបតាមចំណង់របស់បុរសខាងលើ ហើយបានច្រានបុរសជនសង្ស័យ ចេញខណៈពេលនោះ ជនសង្ស័យខឹងកាន់ដំបងដើមឬស្សីនៅដៃ ក៍វាយស្ត្រីរងគ្រោះត្រូវក្បាលរងរបួសរហូតដល់5ដេថ្នេរ ។

ក្រោយពី ជនបង្កខាងលើធ្វើសកម្មភាពរួច ក៍បានដើរបង្កអុកឡុកអ្នកក្នុងភូមិ ធ្វើឲប្រជាពលរដ្ឋមានការភយ័ខ្លាចជាខ្លាំង ។ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ស្ថានភាព បុរសជនបង្ករូបនេះសព្វថ្ងៃ ជាមនុស្សមានសតិមិនគ្រប់ ហើយជាមនុស្ស មានចរិកឃោឃៅ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិ ប្រភពដដែលបានបន្តថា បុរសជនបង្កខាងលើនេះ ជាមនុស្សគ្មានផ្ទះ គ្មាន ប្រពន្ធ កូន មានតែបងប្អូនប៉ុណ្ណោះ តែបងប្អូនទាំងនោះ ពួកគាត់មិនហ៊ានឲបុរសជនបង្ករស់នៅជាមួយឡើយ បើនិយាយទៅជាមនុស្ស រស់នៅគ្មានគោលដៅពិតប្រាកដ ហើយកន្លងមកបុគ្គលរូបនេះធ្លាប់ជាប់ពន្ធានាគារនៅកំពត រយះពេលជាង 1 ឆ្នាំ ដោយកាលនោះបានប្រព្រឹត្តហិង្សាដោយចេតនា និង គំរាមសំលាប់គេ កាលពីថ្ងៃទី 25 ខែធ្នូ ឆ្នាំ2014 ។

សមត្ថកិច្ចបានឃាត់ជនសង្ស័យបង្ករបួសស្នាមនេះហើយ ក៏ប៉ុន្តែដោយសារ ជនសង្ស័យខាងលើនេះ មានសតិមិនគ្រប់ ហើយមានចរិកឃោឃៅ សមត្ថកិច្ចមិនអាចយកចំលើយបានទេ ។ តែទោះជាយ៉ាងណាក៏សមត្ថកិច្ចជំនាញកំពុងតែបំពេញឯកសារ បញ្ជូនទៅស្នងការដ្ឋានខេត្តកំពត ដើម្បីបន្តនិតិវធីនៃច្បាប់ ៕

qbGuMqr2FhpFtuGcGzEp
nNTt1sLuZr34OxqrCBkA
AGZgTGYAHVilYioYiVa5
rtihsKRFlJlkuWTOB0Va
Loading...
Loading...