បុរស​ម្នាក់​ជាជាង​ពិ​ដាន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ក្រោយពី​លើកដែក​ពិ​ដាន​ទៅ​ប៉ះ​ជាមួយ​ខ្សែភ្លើង​ស្រាត​នៅ​នឹង​បង្គោល​ភ្លើង ដែលមាន​តង់ស្យុង​ខ្ពស់

  • 2017-11-28 10:28:33
  • Views 170

Shares

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចផ្ទះកំពុងសង់ថ្មីមួយកន្លែង ស្ថិតតាមបណ្តោយមហាវិថី៧មករាខាងត្បូងសាលាក្រុង ក្នុងភូមិខ្លាកូនចាស់សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ភូ ភុយ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅធ្វើពិដានផ្ទះឲ្យឈ្មោះ មឿន សីហា ភេទប្រុស អាយុ៣៨ឆ្នាំ កន្លែងកើតហេតុ។

1511864867651

មុនកើតហេតុ គឺជនរងគ្រោះ បាននឹងកំពុងលើកដែកវែងធ្វើពិដាន តែដោយសារផ្ទះនេះសង់គៀកជាប់នឹងបង្គោលភ្លើងពេក ទើបបណ្តាលឲ្យប៉ះទង្គិចរវាងដែកពិដានជាមួយខ្សែរភ្លើងស្រាតលើដំបូលផ្ទះ ឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឲ្យមានស្នូរផ្ទុះឆេះអស់មួយចំហៀងខ្លួនផ្នែកខាងស្តាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។

ប្រជាពលរដ្ឋរស់នៅជិតខាងបានរិះគន់ថា មិនគួរណាអាជ្ញាធរក្រុង និងមន្ទីរជំនាញមិនយកចិត្តទុកដាក់ចំពោះសំណង់មួយនេះនោះទេ ព្រោះសំណង់នេះសង់គៀកនឹងបង្គោលភ្លើង នឹងក្បែរផ្លូវពេកហើយ ដូច្នេះវាងាយណាស់ នឹងបង្កឲ្យមានហានិភ័យផ្សេងៗ ពិសេសក្មេងតូច៕

0f41d5e75aca18422ee33004d833ccee
266381404
266381406
266381407
Loading...
Loading...