សិស្សស្រី​ម្នាក់ ខណៈ​ជិះ​កង់​ទៅ​សាលារៀន ត្រូវ​ត្រាក់ទ័រ​បើក​បុក​ស្លាប់ នៅ​បាត់ដំបង

  • 2017-11-28 03:57:03
  • Views 441

Shares

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សិស្សស្រីម្នាក់ ខណៈជិះកង់ទៅសាលារៀន ត្រូវត្រាក់ទ័របើកបុកស្លាប់យ៉ាងអាណោចអាធ័ម។

ក្មេងស្រីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ាន់ មករា អាយុ១២ឆ្នាំ មុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះក្នុងឯសណ្ឋានសិស្សសាលា ជិះកង់ទៅរៀន លុះពេលមកចំណុចកើតហេតុ ស្រាប់តែមានត្រាក់ទ័រ១គ្រឿងដឹកសំពឹងសំពោងមើលមុខមិនឃើញ បើកឆ្លងផ្លូវក៏ជ្រុលទៅបុកក្មេងស្រីរងគ្រោះ ដែលកំពុងជិះកង់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកអ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុភ្លាម៕

265605303
265605302
265605303
btb-3-2-879x512
btb-4-copy-879x512
Loading...
Loading...