ស្ត្រី​ម្នាក់​ទើបតែ​សម្រាលកូន​បាន ១ខែ​កន្លះ ជិះ​ម៉ូតូ​លឿន​ពេក ក៏​ជ្រុល​ធ្លាក់​ប្រឡាយទឹក​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​បណ្ដាល​ឲ្យ​ស្លាប់

  • 2017-11-27 13:25:06
  • Views 303

Shares

ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍នេះ កើងឡើងនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ស្ត្រីម្នាក់ជិះម៉ូតូលឿនពេក ក៏ជ្រុលធ្លាក់ប្រឡាយទឹកត្រូវម៉ូតូសង្កត់ពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅត្រង់ផ្លូវលំក្រាលក្រួសក្រហម ផ្លូវកែងបត់ចូលទៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

1-61

ស្ត្រីរងគ្រោះឈ្មោះ ឈន់ សត់ ភេទស្រី អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង មានកូនចំនួន ៣នាក់ (ស្រី ២នាក់ ប្រុស ១នាក់)។ ក្រោយកើតហេតុ កម្លាំជំនាញចុះធ្វើការត្រួតពិនិត្យរួច បានប្រគល់សាកសពទៅអោយឈ្មោះ រៀ យ៉ត ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាប្តី យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
Loading...