ល្បិចធ្វើស៊ីថ្មីរបស់ជនខិលខូច សូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូន

  • 2017-11-27 08:45:39
  • Views 333

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីកន្លែងចាក់សាំងដើម្បីកំដៅម៉ាស៊ីនត្រូវម៉ូតូមួយគ្រឿងបុកពីក្រោយរងរបួសស្រាលដោះស្រាយគ្នាចប់ហើយជិះចេញបានប្រមាណជាង១០០ម៉ែត្រ ត្រូវជនសង្ស័យពាក់អាវធំមានអក្សរប៉ូលីសបានបន្លំជាហៅទៅដោះស្រាយយកម៉ូតូបើករត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេងទល់មុខបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ រ៉េត តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកការាស់សាំង ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ម៉ូតូដែលជនសង្ស័យឈ្លៀតឱកាសលួចយកទៅបាត់ម៉ាកហុងដាឌ្រីមស៊េរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់ ភ្នំពេញ ១FQ-៩៧៦៧ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីការាស់សាំងតេលាផ្លូវជាតិលេខ៣ដើម្បីសាកកំដៅម៉ាស៊ីន លុះបើកមកដល់ចំណុចមុខបុរីពិភពថ្មីត្រពាំងថ្លឹងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្កុកពី ពណ៌ក្រហម មិនចាំស្លាកលេខ បានបើកបុកពីក្រោយបណ្តាលឱ្យដួលរងរបួសស្រាលរៀងខ្លួន បន្ទាប់មកប្រជាពលរដ្ឋបាននិយាយថា របួសស្រាលអញ្ចឹងចេះអនុគ្រោះឱ្យគ្នាទៅ កុំឱ្យពិបាកដោះស្រាយវែងឆ្ងាយអី នៅពេលនោះរូបគាត់ក៏បានព្រមតាមសំណើរប្រជាពលរដ្ឋដែលជួយនិយាយ ។

លុះដោះស្រាយចប់ហើយគាត់បានបើកម៉ូតូចេញបាន១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហ៊ុយស៊ូគីលេត ពណ៌ខ្មៅ មានម្នាក់ពាក់អាវធំពណ៌ខ្មៅមានអក្ស POLCEIS ហើយបាននិយាយថា ឈប់ៗជិះម៉ូតូចេញទៅណាមិនទាន់និយាយគ្នានឹងគ្នាចប់ផង បើរត់មែនតោះនាំគ្នាទៅដោះស្រាយវិញ លុះបន្ទាប់មកនៅម៉ោងកើតហេតុខាងស្រាប់តែមានជនសង្ស័យបានដឹកជនរងគ្រោះទៅវិញបានបន្តិច ស្រាប់តែជនសង្ស័យម្នាក់ខាងលើដាក់ជនរងគ្រោះចុះ ហើយបើកចេញយ៉ាងលឿនហើយជនរងគ្រោះបានស្រែកថា ចោរៗ បន្ទាប់មកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូហ៊ុយស៊ូគីលេតបានបើកចេញតាមក្រោយយ៉ាងលឿនដែរហើយបើករត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕

FB_IMG_1511772234169
FB_IMG_1511772238625
FB_IMG_1511772236548
Loading...
Loading...
Recently Posts