គេច​កុងតឺន័រ​ធ្លាក់​ជង្ហុក​ដួល​សន្លប់​

  • 2017-11-27 08:40:30
  • Views 142

Shares

រាជធានីភ្នំពេញ ៖ យុវជនទាំង២នាក់បើកម៉ូតូលឿនវ៉ារថយន្តផុតផ្លូវធ្លាក់ចូលជង្ហុកដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង៦នឹង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះទាំង២នាក់មិនបានស្គាល់ឈ្មោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរ៊ីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង ១B-៥០៣៨ ជិះគ្នា២នាក់ទិសដៅពីត្បូងទៅជើងរងរបួសធ្ងន់អ្នកបើកបរ និងស្រាលម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងល្បឿនលឿនបើកបរទិសដៅពីត្បូងទៅជើងយ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុផ្លូវបេតុងទំនប់កប់ស្រូវដែលទើបនឹងចាក់បេតុងបានមួយចំហៀង ហើយរថយន្តកុងតឺន័រចតនៅខាងចុងផ្លូវដែលមានជង្ហុកធំៗហើយជ្រៅបន្ទាប់មកជនរងគ្រោះ បានបើកយ៉ាងលឿនផុតផ្លូវបេតុងចូលផ្លូវលំដែលមានជង្ហុកច្រើន បណ្តាលឱ្យជនរងគ្រោះធ្លាក់ជង្ហុកធ្វើឱ្យជនរងគ្រោះធ្លាក់ពីម៉ូតូបោកជាមួយផ្លូវលំដែលមិនទាន់ចាក់បេតុងសន្លប់បាត់មាត់បាត់.ក និងម្នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូវិញមិនមានការខូចខាតច្រើនឡើយ ។

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកម៉ូតូជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំម្ចាស់មកយក ៕

FB_IMG_1511771911264
FB_IMG_1511771913194
FB_IMG_1511771915285
Loading...
Loading...