ឡាន​បុក​ម៉ូតូ ៣នាក់​ឪពុកម្ដាយ​និង​កូន បណ្ដាល​ឲ្យ​ស្លាប់​ម្ដាយភ្លាមៗនៅនឹងកន្លែង​កើតហេតុ ចំណែក​ឪពុក និង​កូន​បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ពោធិ៍សាត់

  • 2017-11-27 07:03:34
  • Views 391

Shares

ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧និង៤៩នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចម្តុំស្ថានីយ៍ប្រឹងឥន្ធនៈតេលា របស់ឈ្មោះ សី ហា ស្ថិតក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើករថយន្តម៉ាក ISUSU បុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ឪពុកម្ដាយ និងកូនពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្ដាយភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឪពុក និងកូនបានស្លាប់ជាបន្តបន្ទាប់នៅតាមផ្លូវគ្រាពេលបញ្ជូនទៅសង្គ្រោះ នៅលើកំណាត់ផ្លូវជាតិលេខ៥។ មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ISUSU ចង្កូតឆ្វេង ប្រភេទមួយបាំងកន្លះ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 1384 (រត់ឈ្នួលស្រុកវាលវែង ខេត្តពោធិ៍សាត់)ធ្វើចរាចណ៍ពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ពីក្រោយពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរចរាចរណ៍ស្របទិសគ្នា(លិចកើត) បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់រដូករណេលនៅលើផ្លូវយ៉ាងរន្ធត់។

ជនរងគ្រោះឈ្មោះ មុត ស្ងួន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ(ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យ)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១០០ ពណ៏ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរទី១ ឈ្មោះ កែវ ឌី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ជាឥពុកចុង(ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យដែរនោះ) និងទី២ ឈ្មោះ អុី ផល អាយុ ៦៧ឆ្នាំ ត្រូវជាម្ដាយបង្កើត(ស្លាប់នៅនឹងកន្លែង)។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ ជនបើកបររថន្តម៉ាក ISUSU បង្កហេតុបាន(រត់គេចខ្លួន) ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ បានយកមករក្សាទុកជាបណ្ណោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

69cc8a83-f472-47f3-aed6-e86262306bf5
1-47
08280773-41ee-4ab1-b43d-9c3cd4577ecf
f59d5856-92ab-401e-b48b-52ddc664ebc5
Loading...
Loading...
Recently Posts