មន្ទីរ​រ៉ែ​ថាមពល​ខេត្តក្រចេះ បើកដៃ​អោយ​ឈ្មួញ​វៀតណាម ជីក​រុករក​រ៉ែ​មាស ក្នុងស្រុក​សំបូរ ខេត្តក្រចេះ?

  • 2017-11-27 02:12:17
  • Views 154

Shares

ខេត្ដក្រចេះ៖ ប្រជាពលរដ្ឋរស់នៅតំបន់បានឲ្យដឹងថា រណ្តៅរ៉ែមាស ជាច្រើនកន្លែងដែលបានធ្វើសកម្មភាព ជីករុករករ៉ែមាស ក្នុងនោះមាន រណ្តៅខ្នាតធំៗចំនួន១១រណ្តៅដែលបានបំពាក់គ្រឿងម៉ាស៊ីន រួមនិង សំភារៈប្រើប្រាស់នៅធ្វើសកម្មភាពរាល់ថ្ងៃ ។

រណ្តៅរ៉ែមាសប្រមាណជាង១០កន្លែង គេដឹងថា កំពុងលួចធ្វើសកម្មភាពជីករុករករ៉ែមាសយ៉ាងអនាធិបតេយ្យ មាន ទាំងជនជាតិវៀតណាមចូលមកស្នាក់នៅធ្វើអាជីរកម្មខុសច្បាប់ នៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះដោយការឃុបខិតបើកដៃពីសំណាក់មន្ទីរ៉ែថាមពល រួមនិងសមត្ថកិច្ចជំនាញ ពាក់ពន្ឋ័ ក្នុងខេត្តក្រចេះផងដែរ ។ ពួកគាត់បន្តថា នៅក្នុងសកម្មភាពជីករុករករ៉ែមាសនៅចំណុចខាងលើ មានកាប្រើប្រាស់នូវសារធាតុគីម៉ី និងមានគ្រាប់រំសេវសម្រាប់បំផ្ទុះ ដើម្បីបំបែកថ្មរក្នុងរណ្តៅរ៉ែ មិនតែប៉ុណ្ណោះសោះមានទាំងជនជាតិវៀត ណាមជាច្រើននាក់មករស់ខុសច្បាប់នៅតំបន់នោះ ហើយកំពុងធ្វើសកម្មភាពដោយមានបំពាក់គ្រឿងម៉ាស៊ីនថ្មីទំនើបៗថែមទៀតផង ។

ពាក់ពន្ឋ័និងសកម្មភាពរបស់ក្រុមឈ្មួញវៀតណាម ត្រូវបានគេបង្ហើប ឲ្យដឹងថា មានមេខ្សល់ជនជាតិខ្មែរ២នាក់ប្តីប្រពន្ឋ ឈ្មោះ គា ឈ្មោះ ចែរូន ជាអ្នកនាំជនជាតិវៀតណាមដែលជាអ្នកជំនាញនៅក្នុងការកែឆ្នៃជីក រុករកមាស មកស្នាក់នៅខុសច្បាប់ដោយមានការសម្របសម្រួល បើក ដៃពីសំណាក់មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ រួមនិងមន្ត្រី ជំនាញ ពាក់ពន្ឋ័ផងដែរ ។

គួររំលឹកថាមួយរយៈកាលកន្លងទៅថ្មីៗនេះ សកម្មភាពជីករុករក រ៉ែមាសនៅតំបន់នោះ ហាក់មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីមានហេតុ ការណ៍បាក់រណ្តៅរ៉ែមាស ចំនួន២ទីតាំងបង្កឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ កាលពីខែកញ្ញាកន្លងទៅនេះ ត្រូវបានស្ថាបន័ឯកយ្យកា ចេញលិខិតបិទអាជីវកម្ម តែបច្ចុប្បន្ននេះត្រូវបានចាប់ផ្តើមដំណើរ កាឡើងវីញយ៉ាងរលូនដោយមានកាសម្របសម្រួលបបើកផ្លូវពីសំណាក់មន្ត្រីពាក់ពន្ឋ័ ។

ទាក់ទិននិងសកម្មភាពជីករុករករ៉ែមាសខុសច្បាប់ របស់ក្រុមឈ្មួញ វៀតណាម មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក កែវ កុសល ប្រធានមន្ទីរការងារបានទេ ដោយទូរសព្ទ័ខលចូលគ្មានអ្នកទទួល ។ ដោយឡែកលោក ខាន់ ប៊ុនសេង អនុប្រធានមន្ទីរការងារបានឲ្យ ដឹងថាការងារនេះលោកមិនបានទទួលពត៌មាននេះទេ លោកថាបើមានដូចការលើកឡើងបែបនេះ មានន័យថាវាខុសច្បាប់ ហើយពីព្រោះកាណាបើក្រុមហ៊ុនឯកជនក៏ដោយ បើគាត់ទទួលជនបរទេសមកស្នាក់នៅបម្រើការងារក្នុងអង្គភាពខ្លួនគឺត្រូវមកសុំចុះបញ្ជីឬមានលិខិតអនុញ្ញាតត្រឹមត្រូវ ទើបស្របច្បាប់ ចំណែកលោក សុខ គីរីរត្ន ប្រធានមន្ទីររ៉ែថាមពលខេត្តក្រចេះ ក៏មិនអាចសុំការបញ្ជាក់បានដែរ ដោយសារទូរសព្ទ័ខលចូលដាក់ជាប់រវល់ ៕

23844655_154722751812964_7759824155570731957_n
23795939_154722791812960_7977269149498489355_n
23905317_154722838479622_8402551803216660273_n
23905748_154722815146291_5507250033524631897_n
24058825_154722868479619_7178844991285199326_n
Loading...
Loading...