អាណិត​ស្ទើរ​ប្រេះ​ទ្រូង ក្មេង​ស្រី​តូច​១​ខួប​យំ​ឡើង​ទន់​ខ្លួន ព្រោះតែ​ម្តាយ

  • 2017-11-26 13:23:01
  • Views 316

Shares

រាជធានីភ្នំពេញ ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ចុះពីតាក់ស៊ី១គ្រឿងដោយពរកូនស្រីតូចម្នាក់ផង រួចឡើងជិះរថយន្ត១គ្រឿងផ្សេងទៀត លុះបន្តិចក្រោយមកផ្ញើកូនស្រីតូចនៅអ្នកដំណើរដូចគ្នា ដោយប្រាប់ថា ភ្លេចទូរស័ព្ទលើជិះមុនដំបូងនោះ បន្ទាប់មករត់ដេញតាមរថយន្ត ស្រាប់តែបាត់ដំណឹងសូន្យ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានអាកាស៧មករា ពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

23843131_1629101093819818_7333354869834793235_n

ក្មេងស្រីខាងលើនោះមានអាយុប្រហែលជា១ខួបប៉ុណ្ណោះ រូបរាងស្អាតគួរឲ្យស្រឡាញ់ ហើយមិនត្រូវបានគេស្គាល់អត្តសញ្ញាណម្ដាយរបស់នាងឡើយ។ ចំណែកស្ត្រីដែលទទួលក្មេងស្រីពីម្ដាយនោះឈ្មោះ ទូច មុំ អាយុ៤៦ឆ្នាំ មុខរបរលក់ដូរមុខរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិអង្គសុគន្ធា ឃុំមហាឥសី ស្រុកគងពិសី ខេត្តកំង់ស្ពឺ។

ស្ត្រីដែលទទួលក្មេងរូបនេះនិយាយថា គាត់ជិះរថយន្តឈ្នួល១គ្រឿងម៉ាកសាំយ៉ុងដោយដឹកអីវាន់ចេញពីភ្នំពេញឆ្ពោះទៅផ្ទះនៅកំពង់ស្ពឺ លុះទៅដល់គល់ស្ពានអាកាស៧មករា រថយន្តឈ្នួលនោះបានឈប់ដាក់ម៉ូយថែម។ ខណៈនោះស្រាប់តែរថយន្តឈ្នួល១គ្រឿងទៀតបានឈប់នៅជិតនោះដែរ បន្ទាប់មកស្ត្រីម្នាក់ពរកូនចុះពីលើរថយន្តនោះ រួចដើរទៅកាន់រថយន្តដែលគាត់ជិះ។ ពេលទៅដល់ស្ត្រីនោះសួរថា តើរថយន្តនេះទៅតាមផ្លូវជាតិលេខ៣អត់ ម្ចាស់រថយន្តប្រាប់ថា ដល់តើ ពេលនោះស្ត្រីនោះក៏ប្រាប់ថា ចឹងខ្ញុំទៅដែរ បន្ទាប់មកឡើងជិះរថយន្តតែម្ដង។

23843432_1629101090486485_1502319758699962055_n

ក្រោយពេលឡើងបន្តិច ស្ត្រីរូបនោះសួរថា តើមាននរណាមានប្រព័ន្ធស្មាតអត់ ខ្ញុំខ្ចីខលបន្តិច ព្រោះអីខ្ញុំភ្លេចទូរស័ព្ទនៅលើរថយន្តដែលខ្ញុំជិះមុនបាត់ហើយ? ប៉ុន្តែអ្នកនៅលើរថយន្តប្រាប់វិញថា អត់មានទេ ហើយស្ត្រីរូបនោះក៏ពរកូនចុះរត់ដេញតាមរថយន្តដែលខ្លួនភ្លេចនោះ ប៉ុន្តែដេញតាមមិនទាន់ទេ រួចក៏ពរកូនស្រីត្រឡប់ក្រោយវិញ ហើយនិយាយទៅកាន់គាត់ថា អញ្ចឹងខ្ញុំសុំផ្ញើកូនស្រីឲ្យបងជួយមើលបន្តិច ខ្ញុំដេញតាមយកទូរស័ព្ទសិន រួចក៏ហុចកូនស្រីទៅឲ្យគាត់ ហើយរត់តាមរថយន្តតែម្តង ប៉ុន្តែរត់មិនទាន់ទេ ក្រោយមកក៏ឈប់។

ប្រភពបានបន្តទៀតថា បន្ទាប់មកទៀតរថយន្តដែលគាត់ជិះបានចេញដំណើរយឺតៗ ព្រោះទីនោះចង្អៀត ទើបនគរបាលមិនឲ្យឈប់ខ្លាចស្ទះចរាចរ ហើយគាត់បានស្រែកឲ្យស្ត្រីនោះរត់ឡើងរថយន្ត និងយកកូនវិញដែរ ប៉ុន្តែនាងមិនព្រមឡើងទេ និងរត់ឡើងជិះរថយន្តផ្សេងទៅវិញ។ បន្ទាប់គាត់ក៏យកក្មេងស្រីម្នាក់នេះទៅកាន់នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យជួយស្រាវជ្រាវរកម្តាយនោះទៅទទួលកូនវិញ ហើយនគរបាលក៏នាំយកក្មេងទៅប្រគល់ជូនខាងសាខាការិយាល័យវិទ្យុជួយប្រកាសស្វែងរកបន្ត ប៉ុន្តែនៅតែរកមិនឃើញដដែល។

23844769_1629101087153152_2684240950474482263_n

ដោយឡែកក្មេងស្រីនោះយំជាប់រហូតស្រែករកម្ដាយ ទោះបីជាខំលួងយ៉ាងណាក៏ក្មេងស្រីតូចយំមិនឈប់ឡើយ គឺយំឡើងទន់ខ្លួនតែម្ដង។ ក្រោយមកទើបខាងបុគ្គលិកវិទ្យុអេប៊ីស៊ី បយកក្មេងស្រីខាងលើទៅកាន់ស្ថានីយ៍វិទ្យុនៅឯភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដើម្បីប្រកាសស្វែងរកស្ត្រីជាម្ដាយបន្តទៀត ៕

Loading...
Loading...