នេះ ពិតជាតាក់ស៊ីផ្តាច់ព្រលឹង​មែន

  • 2017-11-26 06:13:24
  • Views 296

Shares

ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សម្ព័ន្ធភាពម្នាក់ កំពុងជិះកង់ទៅសាលារៀន ហើយខណៈកំពុងឆ្លងថ្នល់ ក៏ត្រូវរថយន្តស៊ាំយ៉ុងដឹកអ្នកដំណើរ បុកពីក្រោយពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ។ ហើយរថយន្តរេចង្កូតទៅបុកគោយន្តកន្ត្រៃដែលចតស្ងៀមទៀត ។ ក្រោយមក អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកអ្នកជិះនៅក្នុងរថយន្ត ហើយក៏នាំគ្នារករថយន្តជិះបន្តមកសៀមរាប ។

ហេតុការណ៍នេះ បង្កឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះ ដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្វើយ មកជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៥ វិច្ឆិកា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំមុខផ្ទះលក់ភេសជ្ជៈ យីហោ ស៊ាន ស្រីពៅ និងមុខវិទ្យាល័យយសម្តេចតេជោ ហ៊ុន សែន សម្ព័ន្នភាព ក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពពីអ្នកលក់លៀសហាលមុខផ្ទះលក់ភេសជ្ជៈ យីហោ ស៊ាន ស្រីពៅ បានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុ មានសិស្សសាលាបាននាំគ្នាដើរ ឆ្លងថ្នល់ មកទិញលៀសហាល រួចឃើញសិស្សសាលាដែលរងគ្រោះនោះ កំពុងជិះកង់មកជិះដល់កន្លែងគាត់លក់ ក៏ឈប់បម្រុងឆ្លងផ្លូវ ស្រាប់តែរថយន្តតូរីសនោះ មកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបាក់ជើង និងបែកមុខ ហើយឡាននោះបានជ្រុលទៅបុកគោយន្តកន្ត្រៃដឹកគ្រែលក់ ដែលម្ចាស់ទុកចតចោល កំពុងនាំប្រពន្ធហូបបាយ នៅមុខផ្ទះលក់ភេសជ្ជៈ។

លោកអនុសេនីយ៍ត្រី ឡាំ សារុន នាយរងប៉ុស្តិ៍សង្វើយបានប្រាប់ថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍មក កម្លាំងមកដល់ ជនបង្កបានគេចខ្លួនបាត់ នៅសល់តែអ្នកជិះក្នុងរថយន្ត ហើយពួកគាត់បាននាំគ្នាដើរទៅរកឡានជិះ ទៅខេត្តសៀមរាបរៀងៗខ្លួនបាត់អស់ទៅ បន្សល់ទុកនៅតែរថយន្តតូរីស ម៉ាក ស៊ាំយ៉ុង ១៥កៅអី ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម ២.A.៤៨ ៧៤ ។

លោកបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជាន សារ៉ា ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សម្ព័ន្នភាពមានទីលំនៅភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវរបួសធ្ងន់ បាក់ជើងខាងឆ្វេង និង បែកក្បាល ចំណែកកង់ដែលជិះមករៀនខូចខាតបន្តិចបន្តួច ។ ចំណែក ជនរងគ្រោះអ្នកបើកគោយន្តកន្ត្រៃដឹកគ្រែលក់ មានឈ្មោះ អឿ ណារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកដឹកគ្រែលក់ មានទីលំនៅភូមិគួរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានខូចខាត គោចយន្ត និង សម្ភារៈគ្រែសម្រាប់លក់ អស់មួយចំនួនធំ។

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះ ដែលជាសិស្សសាលា ត្រូវបានសមត្ថកិច្ចដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ។ រីឯរថយន្តបង្ក និងគោយន្ត កន្ត្រៃ ព្រមទាំងសម្ភារៈគ្រែ សម្រាប់ទុកលក់ ត្រូវបាន កម្លាំងជំនាញយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកជីក្រែង ដើម្បីទុកដោះ ស្រាយតាមផ្លូវច្បាប់ ៕

19642655_1628694810527113_5461540002328455269_n
23915603_1628694803860447_5360247679773306324_n
23905296_1628694820527112_8234919587362261116_n
23795626_1628694813860446_365637610506489543_n
23843223_1628694863860441_1627323731868442230_n
23843492_1628694870527107_9050635338195984871_n
Loading...
Loading...
Recently Posts