អាចជារឿងផ្សេង មិនមែនមកពីខឹងបបួលដើរលេងមិនទៅ ទាញកាំបិតមកចាក់ បណ្តាលអោយរងរបួសធ្ងន់ នោះទេ?

  • 2017-11-26 06:07:26
  • Views 41

Shares

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោពីផឹកស៊ីស្រវឹងបានបបួលបុរសម្នាក់ទៀតដែលជាមិត្តភ័ត្ត្រនិងគ្នាទៅដើរលេង ប៉ុន្តែដោយសារមិនព្រមទៅជាមួយ ក៍ទាញកូនកាំបិតចាក់បណ្តាលអោយរងរបួសធ្ងន់។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២៥វិច្ឆិការ២០១៧នៅការដ្ឋានសំណង់ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះទី សំណាង អាយុ៣៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិពោកកក់
ឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះប្រាក់ ឡុញ អាយុ៣៦ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិពោកកក់
ឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិ៍សាត់។

តាមសំដីជនរងគ្រោះបានប្រាប់ថាតាមពិតខ្លួននិងជនបង្ករជាមិត្តភ័ត្ត្រនិងមានស្រុកកំណើតខេត្តជាមួយគ្នាបុរសរងគ្រោះបានប្រាប់ថាមុនកើតហេតុក្រោយពីសំរាកពីការងារខ្លួននិងជនបង្ករបានអង្គុយផឹកស្រាថ្នាំជាមួយគ្នាដោយមានកម្មករផ្សេងទៀត៥ទៅ៦នាក់ផង ក្រោពីផឹកស្រវឹងហើយនោះជនបង្ករបានបបួលខ្លួនទៅដើរលេងបន្តរពេលនោះដោយសារហត់ នឿយការងារពីថ្ងៃផងនោះជនរងគ្រោះបានប្រាប់ថាមិនទៅទេសម្រាកយកកម្លាំងវិញហើយក៍ដើរចេញពីវង់ផឹកទៅដេកទៅដោយមិននឹកស្មានថាជនបង្ករខឹងសម្បារមកលើខ្លួនឡើយ។

ប្រភពបាប្រាប់ទៀតថាខណះដែលខ្លួនកំពុងដេកស្រាប់តែជនសង្ស័យជាមិត្តភ័ត្ត្រនោះបានយកកូនកាំបិតដែលទុកធ្វើត្រីមកធ្វើសកម្មភាពកាប់ត្រូវជើងផ្នែកខាងឆ្វេងមួយកាំបតនិងចាក់ត្រូវខ្នងមួយកាំបិតបណ្តាលអោយរងរបួសធ្ងន់។

តាមសំដីជនសង្ស័យបានប្រាប់ថាមូលហេតុដែលខ្លួនចាក់ទៅលើមិត្តភ័ត្ត្រខ្លួនឯងនោះមិន មែនខឹងមិនដើរលេងជាមួយទេតាមពិតខឹងជនរងគ្រោះខាងលើដៀលត្មិះនិងជេរម្តាយខ្លួនក្នុងវង់ផឹកស៊ីទើបធ្វើខ្លួននមានចិត្តខឹងខ្លាំបែបនេះទៅ។

បច្ចុប្បន្នជនបង្ករត្រូវបានឃាត់ខ្លួនបញ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕

24059214_1628702823859645_2307028032612168147_n
23844366_1628702417193019_4609798003915497295_n
23795461_1628702420526352_3669087199374801311_n
24129453_1628702473859680_7198813741868692501_n
Loading...
Loading...