ប្រទះឃើញ សពស្ត្រីម្នាក់ ដេកស្លាប់ក្បែររោងចក្រ ទឹកកក  នៅក្រុងខេមរះភូមិន្ទ

  • 2017-09-15 13:07:40
  • Views 253

Shares

កោះកុង ៖ សាកសពស្ត្រីម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅចំនុចផ្លូវលំខាងត្បូងរោងចក្រទឹកកក សុខ ហុង ដែលមានទីតាំងក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣.៣០នាទីល្ងាច នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ។

21740660_176409556264821_427253167631471724_n

យោងតាមប្រភពពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ហេង ស៊ុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានកូនប្រុសចំនួន២នាក់ និងមានស្រុកកំណើតក្នុងភូមិចំណោតរៀម ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្ត្រីរងគ្រោះខាងលើរស់នៅក្នុង ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចបានអោយដឹងទៀតថា មូលហេតុដែលបណ្តាលអោយរងគ្រោះស្លាប់នោះ គឺដោយសារស្រវឹងស្រា បណ្តាលអោយខ្យល់គ ។

ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចរាល់សាកសពស្រ្តីរងគ្រោះត្រូវបានប្រគល់ជូនទៅបងប្រុសបង្កើតរបស់គាត់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...
Loading...