រឿងដដែលៗ ចូលម៉ាស្សា ម្តុំផ្លូវ២០០៤ ចេញវិញ បាត់លុយអស់៣០០ដុល្លារ

  • 2017-11-26 06:04:06
  • Views 211

Shares

ភ្នំពេញ ៖ កន្លែងម៉ាស្សាកោសជប់ ជាច្រើនកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យភាគច្រើនគ្មានច្បាប់អនុញ្ញាត ហើយជាពិសេស ភ្ញៀវចូល ម៉ាស្សាកោសជប់ តែងតែបាត់លុយជាញ៉ឹកញាប់

ជាក់ស្តែងកាលពីម៉ោង២០និង៤៥នាទីយប់ថ្ងៃទី២៥វិច្ឆិការ២០១៧ មានបុរសម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ សុំប្តឹង ហាងម៉ាស្សាកោសជប់ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ភូមិត្រពាំល្វា១សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណៈរូបគាត់ បានទៅម៉ាស្សានៅហាងម៉ាស្សានោះហើយបាត់លុយ ៣០០ដុល្លារភ្លាប់ៗសមត្ថកិច្ចមូលដ្ឋានបានទៅនាំខ្លួនស្ត្រី០២នាក់មកសាកសួរ។

បុរសរងគ្រោះ ឈ្មោះ ប៉ុល ច័ន្ទតារា អាយុ៣៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិទូកមាសឃុំទូកមាសខាងលិចស្រុកមន្ទាយមាសខេត្តកំពត។

ចំណែកស្ត្រីសង្ស័យ១ឈ្មោះ ស កូឡាប អាយុ២០ឆ្នាំមុខរបរអ្នកម៉ាស្សាស្នាក់នៅភូមិត្រពាំល្វា១សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិក្រាំងដូងឃុំក្រាំងដូងស្រុកទូកមាសខេត្តកំពត។ទី២ឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំមុខរបរអ្នកម៉ាស្សាស្នាក់នៅភូមិត្រពាំល្វា១សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិមង្គល់ឃុំមង្គលបុរីស្រុកបុរីជល់សារខេត្តតាកែវ។

យោងតាមពាក្យបណ្តឹងរបស់បុរស រងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៧ វេលាម៉ោង ២០និង០០នាទីយប់មុនកើតហេតុ រូបគាត់បានជិះម៉ូតូជាមួយមិត្តភ័ត្ត្រ ចេញពីចោមចៅគោលបំណងជួបមិត្តភ័ត្តម្នាក់ទៀតប៉ុន្តែដោយសារគាត់មិនសូវស្រួលខ្លួនក៍បានចូលទៅម៉ាស្សានៅហាងខាងលើប៉ុន្តែគាត់ចូលតែម្នាក់ឯងទេពេលចូល ទៅដល់ផ្ទះម៉ាស្សាកោសជប់ ស្ត្រីម្នាក់ឲ្យគាត់ចូលក្នុងបន្ទប់នៅជាន់ទី១ ហើយរូបគាត់ ក៏បានដោះអាវដាក់ព្យួរ ទៅមាត់បង្អួច។ ខណៈនោះ គាត់ក៏បានស្រាតខោ ពាក់នៅក្បែគ្នាដែរ ហើយស្រីកោស ជប់នោះ បានហុកន្សែងពោះគោ ឲ្យគាត់ស្លៀកឡើងដេកលើគ្រែ ដោយស្រីរូបនោះ ឲ្យគាត់ដេកផ្កាប់មុខ ដើម្បីម៉ាស្សា។

ជនរងគ្រោះបន្តថាក្រោយពីម៉ាស្សា មួយសន្ទុះធំមកស្ត្រីខាងលើបានប្រាប់ថាចប់ហើយរួចស្ត្រីខាងលើបានចុះមកក្រោមភ្លាមនោះគាត់បានលូកមើលលុយនៅក្នុហោប៉ៅខោរបស់គាត់ស្រាប់តែបាត់លុយអស់រលីង(៣០០ដុល្លាភ្លាមៗគាត់បានឡូឡានិងអោយយកលុយអោយគាត់វិញតែកន្លែងកោសជប់ម៉ាស្សានោះប្រកែកមិនយកទើបគាត់សម្រេចចិត្តមកប្តឹងនគរបាលប៉ុស្តិ៍ ដើម្បីជួយរកខុសត្រូវ ។

ក្រោយពីទទួលបាន ពាក្យបណ្តឹងពីបុរសរងគ្រោះ ភ្លាមលោកអនុសេនីយ៍ឯក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍នគរបាល រដ្ឋបាលាកាប១ បានដឹកនាំ កម្លាំង ទៅអញ្ជើញម្ចាស់ហាងម៉ាស្សាកោសជប់ខាងលើមកកាន់ប៉ុស្តិ៍ ដើម្បីឆ្លើយបំភ្លឺនៅក្នុងរឿងរ៉ាវនេះក្នុងនោះផងដែលស្ត្រីម្នាក់ឈ្មោះ ស កូឡា បានសារភាពថាលុយរបស់ភ្ញៀវខាងលើគឺស្ត្រីឈ្មោះហេង ធូ ជាអ្នកលួចយករបស់ភ្ញៀវ ប៉ុន្តែពេលសមត្ថកិច្ចសាកសួរគឺស្ត្រីឈ្មោះ ហេង ធូ នេះមិនបានសារភាពឡើយ ។

សមត្ថកិច្ចបញ្ជាក់ថាស្ត្រីឈ្មោះ ហេង ធូ នេះត្រូវបានសមត្ថកិច្ចចាប់ឡើងភ្លេចទៅហើយរឿងដដែលៗនេះនិងបានកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចំនួន០៣ដងមកហើយដែលប៉ុន្តែមិនដែលជាប់បានយូរឡើយភ្លេចត្រចៀកមកវិញដដែល។

បច្ចុប្បន្នស្ត្រីទាំង២នាក់ត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕

24067877_1628714363858491_361716071130948900_n
23795770_1628714367191824_2581109518371314909_n
23795942_1628714423858485_1539789749165261185_n
23843187_1628714427191818_1706003286178446377_n
23844727_1628714377191823_8166939671861263229_n
23795515_1628714373858490_7295678853638589487_n
Loading...
Loading...