បាន​ម៉ូតូ​ទំនើប​ជិះ​បើក​សង្ហា ភ្លេច​មើល​គោ​យន្ត​

  • 2017-11-26 05:56:56
  • Views 150

Shares

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ខណៈបើកម៉ូតូទៅបុកគោយន្តពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ហេតុការណ៍នេះកើតឡើងនៅតាមដងផ្លូវជាតិលេខ១៧៤ ភូមិព្រះប្រឡាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះសេង ចេរ៉ា អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។សាក្សីនៅនឹងកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុឃើញអ្នកបើកម៉ូតូ ទិសស្របគ្នានឹងគោយន្ត ហើយបើកយ៉ាងលឿនខណៈនោះដោយពុំបានដឹងថា មូលហេតុអីបានជាទៅបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ហើយម៉ូតូត្រូវបានខូចខាតផ្នែកខាងមុខទាំងស្រុង ។

ប៉ូលិសស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ក្រោយពីបានទទួលនូវព័ត៌មានសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះកំពុងដេកដួល ហើយសមត្តកិច្ចបាននាំទៅសង្គ្រោះ ចំណែកគោយន្តព្យាយាមបើកគេចខ្លួនបាត់ស្រមោល តែទោះជាបែបណាសមត្តកិច្ចកំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនយកមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

23915501_1628901183839809_5231576870798991599_n
23915943_1628901163839811_7642981362370121632_n
23844913_1628901173839810_6816075228834953506_n
Loading...
Loading...