យុវជន​ម្នាក់​ខំ​រកស៊ី​លក់ដូរ​ទម្រាំ​សន្សំ​លុយកាក់​បាន​បន្តិច​បន្តូច តែ​មក​ចាញ់ល្បិច​ក្រុម​ឆបោក តាមរយៈ​ទូរស័ព្ទ «លោកអ្នក​ឈ្នះ​រង្វាន់​ធំ នូវ​ទឹកប្រាក់១ម៉ឺន​ដុល្លា»

  • 2017-11-25 03:35:26
  • Views 194

Shares

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ យុវជនម្នាក់ខំរកស៊ីលក់ដូរទម្រាំសន្សំលុយកាក់បានបន្តិចបន្តួច តែមកចាញ់ល្បិច ក្រុមឆបោក តាមរយៈទូរស័ព្ទ «លោកអ្នកឈ្នះរង្វាន់ធំ នូវទឹកប្រាក់១ម៉ឺនដុល្លា» ពីធនាគាអេស៊ីលីដា ទាមទារឲ្យផ្ញើលុយដើម្បីធ្វើឯកសារ រត់ការទៅបើករង្វាន់ល្ងាចថ្ងៃនេះ ផ្ទុយទៅវិញអស់៩៥០ដុល្លា បោកគ្មានក្តីមេត្តា ដាក់ផ្ញើតាមក្រុមហ៊ុនវីង ចុងក្រោយបិទប្រព័ន្ធទូរស័ព្ទអស់ ផ្តាច់ការទំនាក់ទំនង អស់រលីងពីខ្លួនហើយ ទើបសង្ស័យ ដើរសួរ ប្រាប់គេ ទើបដឹងថា ល្បិចឆបោក ឈ្នះរង្វាន់មហាសលលេចមកទៀតហើយ មានតែកាន់ ក្រដាសផ្ញើលុយ រត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍កាកាប ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឃុល វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់ភេសជ្ជៈ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ លុយកាក់ដែលបាញ់បោក ល្បិចក្រុម ឈ្នះរង្វាន់ធំនោះ អស់ចំនួន៩៥០ដុល្លា ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានទូរស័ព្ទ ខលមកគាត់ ដោយប្រាប់ថា លោកអ្នកឈ្នះនូវរង្វាន់ធំមហាសាល នូវទឹកប្រាក់១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ពីធនាគា អេស៊ីលីដា គ្រាន់តែថាឈ្នះរង្វាន់ធំ១ម៉ឺនដុល្លា ត្រេកអរស៊ឹងមិនចាំបាច់លក់ទឹកក្រូច ភេសជ្ជៈទៀតទេ ហើយអ្នកប្រាប់ថាឈ្នះរង្វាន់នោះ អួតខ្លួនថា ជាភ្នាក់ងារ ក្រុមហ៊ុនអេសុីលីដា និយាយបញ្ចុះបញ្ចូល ទាមទារ លុយរត់ឯកសារ ដើម្បីបើករង្វាន់ មហាសាលខាងលើ ចំនួន១ពាន់ដុល្លាមុន ដោយឲ្យផ្ញើរលុយ តាមរយៈលេខទូរស័ព្ទ 086 403661 និង 086 230693 ហើយខ្លួនផ្ញើតាំងពីព្រឹកមកដល់រសៀល ចំនួន៤ដងមកហើយ លុះលើកចុងក្រោយ ភាគីជនឆបោក ទាមទារលុយ១៥០ដុល្លាទៀត តែខ្លួនដើរខ្ចីលុយគេមិនបាន ដើរនិយាយប្រាប់គេ តាមដំណើររឿង ទើបភ្ញាក់ខ្លួន ដឹងថាចាញ់ល្បិចគេហើយ ទូរស័ព្ទ២ខ្សែរបស់ភាគីខាងបោក ត្រូវបានបិទ ផ្តាច់ទំនាក់ទំនង ដឹងខ្លួន ថាចាញ់ល្បិចហើយ មានកាន់កាន់ កន្ទុយសន្លឹក វីង ទៅប្តឹងប៉ូលីស ឲ្យជួយស្រាវជ្រាវ។

តាមមហាជនដែលដឹងរឿង ល្បិចឆបោក «លោកអ្នកឈ្នះរង្វាន់ធំមហាសាល » ពីក្រុមហ៊ុននេះ ពីក្រុមហ៊ុននោះ ជារឿងបោកប្រាស់សុទ្ធ ហើយកន្លងមក ក្រុមឆបោករូបភាពនេះ ត្រូវបានកម្លាំងជំនាញ ស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបានមួយក្រុម ញាត់ពន្ធធនាគារហើយ មកដល់ឥឡូវលេចមួយក្រុមថ្មីចេញមកប្រើល្បិចឆបោក ឈ្នះនូវរង្វាន់ធំទៀតហើយ ចូរបងប្អូន អស់លោកអ្នកមេត្តាបង្កើនការប្រុងប្រយ័ត្ន។ ហើយរងចាំមើលថា កម្លាំងជំនាញស្រាវជ្រាវ តាមចាប់បង្ក្រាបក្រុមបោកប្រាស់នេះបានដែរឬយ៉ាងណា៕

23795779_165666820699395_6466825528626044842_n
23795239_165666794032731_3294211522969642311_n
Loading...
Loading...