ឃាត់ខ្លួន​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដើរ​បំផុស​ចលនា​ស្ត្រី បង្កើតជា​រចនាសម្ព័ន្ធ​ស្ត្រី​ខុសច្បាប់

  • 2017-11-25 03:27:53
  • Views 78

Shares

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនសកម្មជនដ៏សកម្មម្នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ បន្ទាប់បុរសរូបនោះ ដើរបំផុសចលនាស្ត្រី បង្កើតជារចនាសម្ព័ន្ធស្ត្រីខុសច្បាប់ ។

សកម្មជនដែលត្រូវឃាត់ខ្លួននេះនេះ ឈ្មោះ ប្រាក់ សីហា តួនាទីក្រុមប្រឹក្សាសង្កាត់កំបូល ត្រូវបានឃាត់ខ្លួន នៅម៉ោង០៨៖០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិត្រពាំទួល សង្កា់ត់ កំបូលខណ្ឌពោធិ៍សែនជយ័ពេលកំពុងកាន់ឯកសារពាក្យ សុំចូលជាសមាជិចលនាស្ត្រី គណបក្សសង្គ្រោះជាតិ ។ ជាមួយគ្នានេះ សមត្ថកិច្ចកំពុងនាំខ្លួនសកម្មជនរូបនោះ ទៅឆែកឆេរផ្ទះ ដើម្បីស្វែងរកភស្តុតាងបន្ថែម៕

fn-2017-11-25-09-17-56-0
fn-2017-11-25-08-48-37-0
fn-2017-11-25-08-48-46-0
fn-2017-11-25-08-48-46-1
fn-2017-11-25-08-48-47-3
fn-2017-11-25-08-48-47-5
Loading...
Loading...