ជ័រកៅស៊ូ​រាប់​សិប​តោន បម្រុង​លោតឆ័ត្រ​តែ​លោត​អត់​ផុត

  • 2017-11-24 13:29:25
  • Views 217

Shares

ខេត្តក្រចេះ ៖ ក្រុមសមត្ថកិច្ចបានឲ្យដឹងថា ជ័រកៅស៊ូក្រែបទម្ងន់រាប់សិបតោនដែលបាន ដឹកជញ្ជូនតាមរថយន្តយីឌុបបំរ៉ុងលួចឆ្លងដែនចូលវៀតណាមខុសច្បាប់ត្រូវបានធ្វើការបង្ក្រាប ទាន់ពេលខណៈការដឹកជញ្ជូនបានមកដល់មាត់ច្រករបៀងចូលព្រំដែនទៅហើយនោះ ។

មន្ត្រីអាវុធហត្ថស្រុកស្នួលឲ្យដឹងថា រថយន្តយីឌុបមានចំនួន៣គ្រឿងដែលមានផ្ទុកសុទ្ធ សឹងជ័រកៅស៊ូក្រែបពេញប្រៀបមានចំនួនរាប់សិបតោនត្រូវបានសមត្ថកិច្ចចម្រុះស្រុកស្នួលដឹកនាំ ស្ថាប័នគយចល័តចាប់រឹបអូសបានកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅលើផ្លូវលំ មាត់ ច្រករបៀងចូលទៅវៀតណាមក្នុងភូមិក្រញូង សែនជ័យ ក្នុងស្រុកស្នួល ។

មន្ត្រីអាវុធហត្ថស្រុកស្នួលលោកអនុសេនីយ៍ឯក អ៊ុល សុខសាន្តបានបញ្ជាក់ថា ក្នុង ហេតុការណ៍ចាប់បង្ក្រាបរថយន្តដឹកជ័រកៅស៊ូប្រុងនាំចូលទៅវៀតណាមខុសច្បាប់ ហើយក្រុមសមត្ថកិច្ចជំនាញ គ្រាន់តែចាប់ឃាត់ រថយន្តយីឌុបដឹកជ័រកៅស៊ូចំនួន៣គ្រឿង និងនាំទៅរក្សាទុកនៅស្នាក់ការគយចល័ត ដែលមានមូលដ្ឋាននៅខេត្តត្បូងឃ្មុំ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កៅស៊ូក្រែបទាំងនេះត្រូវបានឈ្មួញដើរប្រមូល ទិញពីគ្រប់ច្រកល្ហកតាមបណ្តារខេត្តផ្សេងៗ និងបានដឹកជញ្ជូនខុសច្បាប់ចូលទៅវៀតណាម ។ សកម្មភាពរបស់ក្រុងឈ្មួញនេះក៏ត្រូវគេដឹងថា ធ្វើឡើងជាច្រើនឆ្នាំមកហើយតែគ្មាន នណាចាប់អារម្មណ៍សួរនាំរឿងច្បាប់អនុញ្ញាតិនាំចេញ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្នុងការនាំចេញជាលើកចុងក្រោយនេះដោយមានការ សង្ស័យសមត្ថកិច្ចបានស្ទាក់សួរនាំរកច្បាប់ទម្លាប់នាំចេញនៅពេលដែលរថយន្តយីឌុបដឹកជ័រទាំងបីគ្រឿង កំពុងបើកលើផ្លូវលំ និងពិនិត្យឃើញថាការដឹកជញ្ជូនរបស់ ពួកគេគ្មានឯកសារបង់ពន្ធត្រឹមត្រូវ ទើបឈានឲ្យមានការចាប់ឃាត់តែម្តង ៕

23783624_1627150924014835_7245797165250573475_o
23795737_1627150920681502_5104650074090606858_n
23843111_1627150914014836_6699919838007398228_n
23905648_1627150934014834_2184163134429336988_n
Loading...
Loading...
Recently Posts