ផ្ទុះ​ហិង្សា​ដាក់គ្នា រឿង​លុយ១០ដុល្លារ អ្នកចាញ់​ចូល​ពេទ្យ អ្នកឈ្នះ​ចូល​គុក

  • 2017-11-24 12:57:58
  • Views 157

Shares

ភ្នំពេញៈ ផ្ដើមចេញពីរឿងជំពាក់លុយចំនួន១០ដុល្លារ ផ្ទុះហិង្សាដាក់គ្នា រហូតធ្វើឲ្យភាគីម្ខាងរងរបួសធ្ងន់ចូលសម្រាប់នៅមន្ទីរពេទ្យ និងម្ខាងទៀតចូលដេកគុក។ ករណីហិង្សាដោយចេតនានេះ បានកើតឡើង នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ តឹង អាន់ អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះផាម ហុងខិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ រើសអេតចាយ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុ ជនសង្ស័យកំពុងរើសអេតចាយនៅចំណុចកើតហេតុ ពេលនោះជនរងគ្រោះស្រវឹងស្រាខ្លាំង និងមិត្តភក្តិ បានជិះម៉ូតូទៅទារលុយពីជនសង្ស័យ ដែលជំពាក់បងស្រីខ្លួន ១០ដុល្លារ ពេលនោះជនសង្ស័យប្រាប់ថា មានតែ៥ដុល្លារទេ យកសិនទៅ ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ជនរងគ្រោះក៏ជិះម៉ូតូទៅយកដាវត្រឡប់មកវិញ ក៏ដួលម៉ូតូបោកទៅលើផ្លូវបេតុង រួចងើបឡើងយកដាវទៅកាប់ជនសង្ស័យ តែពុំត្រូវ រួចជនសង្ស័យ ក៏យកដៃវាយក្បាលជនរងគ្រោះ២ដៃ បណ្តាលឲ្យដួលទៅលើផ្លូវបេតុង បន្ទាប់មកក៏មានអ្នកជិតខាងជួយឃាត់ចេញរៀងខ្លួន។

លុះដល់ព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១៧ ជនរងគ្រោះមានអាការៈឈឺក្បាលខ្លាំង ត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត (មិនអាចធ្វើការបំភ្លឺបាន)។ រហូតដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល  ម្តាយជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍និរោធ រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែល សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុច ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារ អំពៅ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

vai_knea
262202404
262202402
Loading...
Loading...