ចេះរកស៊ីដឹកគ្រឿងញៀនពីក្រៅប្រទេសតាមយន្តហោះទៀត

  • 2017-11-24 12:51:30
  • Views 180

Shares

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ដឹកជញ្ជូនសារធាតុញៀន ប្រភេទកូកេអ៊ីនពី «Cocaine» ពីប្រទេសប្រេស៊ីលមកកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជិត១គីឡូក្រាម ដោយលាក់ក្នុងម័រទីស័ររថយន្ត។

ប្រតិបត្ដិការនេះ ដោយមានការសំរបសំរួល ដឹកនាំពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន «ក១» បានសហការជាមួយ សមត្ថកិច្ចគយប្រចាំឃ្លាំង នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីរបស់នាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងសហការជាមួយក្រុមហ៊ុន «DHL» បានដំណើរការស្រាវជ្រាវបង្ក្រាប ករណីដឹកជញ្ជូនឆ្លងកាត់សារធាតុញៀន «កូកេអ៊ីន» នៅវេលាម៉ោង១៨៖១០ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជនសង្ស័យនេះ ឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ «ជាអ្នកចាំទទួលកញ្ចប់បញ្ញើរ», រស់នៅភូមិសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។ ដកហូតវត្ថុតាងបានសារធាតុញៀន «Cocaine» ទម្ងន់ ៧៩៣.៥៦ ក្រាម «លាក់ទុកក្នុង ម័រទីស័រ រថយន្ត»៕

fn-2017-11-24-14-53-47-1
fn-2017-11-24-14-53-47-0
fn-2017-11-24-14-53-47-2
fn-2017-11-24-14-53-47-3
fn-2017-11-24-14-53-47-4
Loading...
Loading...