ជន​មិន​ស្គាល់មុខ បាញ់រះ​ចំនួន៩គ្រាប់​ចូល​ផ្ទះ​ជនរងគ្រោះ ផ្អើល​ទាំងយប់ នៅ​ក្រុង​បាត់ដំបង

  • 2017-09-15 06:41:26
  • Views 181

Shares

បាត់ដំបងៈ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រឈាងចូល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧  ជនមិនស្គាល់មុខ បានបាញ់រះចំនួន៩គ្រាប់ចូលផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិចិន សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

bb

ករណីបាញ់រះខាងលើនេះ គឺជាការគំរាមសម្លាប់ទៅលើម្ចាស់ផ្ទះ តែទោះជាយ៉ាងណា យើងមិនទាន់ដឹងពីអត្តសញ្ញាណម្ចាស់ផ្ទះនៅឡើយទេ ពីព្រោះអ្នករស់នៅក្បែរខាង ហាក់ព្យាយាមលាក់បាំងអត្តសញ្ញាណម្ចាស់ផ្ទះ។

RH9OqJ2uCH3SCJHaHw37

ដោយឡែក បើតាមប្រភពព័ត៌មានមួយ បានបង្ហើបថា ផ្ទះកើតហេតុខាងលើ មានមុខរបរជាអ្នករកស៊ីលក់រថយន្ត និងជាងទង (ជាងមាស ប្រាក់)។

ក្រោយកើតហេតុ គេសង្កេតឃើញមានមន្ត្រីជំនាញចុះទៅត្រួតពិនិត្យផងដែរ តែមូលហេតុយ៉ាងណា យើងពុំទាន់ដឹងច្បាស់នៅឡើយទេ៕

6Z72yADN2YwRsT4TyOGn
cEMCKvW3aLJqxkdqnKPc
7rcAWuC9GrtNfHNwxsZz
xSoPylsMhUEzawezeuuo
Loading...
Loading...