ស្ត្រី​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​ប្ដី​ប្រើ​ហិង្សា​រាល់ថ្ងៃ ក៏​សម្រេច​ធ្វើអត្តឃាត​ចង.ក សម្លាប់​ខ្លួនឯង

  • 2017-11-24 07:09:13
  • Views 156

Shares

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្ត រួមផ្សំនិងជម្ងឺផ្សេងៗទៀត ទើបបានសម្រេចចិត្តធ្វើអត្ដឃាតចង.ក សម្លាប់ខ្លួន នៅខាងកើតភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះឈ្មោះ ពែក សុភក្ត្រ័ អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមការឲ្យដឹងពីប៉ូលិសថា ជនរងគ្រោះមានប្តី និងកូនប្រុសស្រី ២នាក់ ហើយកន្លងមក ស្ត្រីរងគ្រោះរូបនេះ តែងតែទទួលរងអំពើហិង្សាវាយធ្វើបាបពីសំណាក់ប្តី រួមផ្សំនិងខ្លួនតែងតែកើតមានជំងឺផង ក៏បានសំរេចយកខ្សែគោចង.ក ធ្វើអត្តឃាតខ្លួននៅជាប់នឹងដើមថ្នុង ស្លាប់តែម្ដង។

សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការពិនិត្យនៅនឹងកន្លែងឃើញថា ស្ត្រីរងគ្រោះពិតជាបានធ្វើអត្តឃាតចង.ក ពិតប្រាកដមែន ទើបសមត្ថកិច្ចប្រគល់សាកសពទៅឲ្យប្តី រួមទាំងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

WhatsApp-Image-2017-11-24-at-11.35.27-AM
WhatsApp-Image-2017-11-24-at-11.35.26-AM
WhatsApp-Image-2017-11-24-at-11.35.24-AM
Loading...
Loading...