ប៉ូលិស​វាយខ្នោះ​បុរស​ល្មោភកាម​ម្នាក់​រំលោភ​ក្មួយ​ថ្លៃ​យូរហើយ ទើប​ធ្លាយ​រឿង​រំលោភ​កូនចុង​ម្នាក់ទៀត

  • 2017-11-24 06:38:43
  • Views 184

Shares

ខេត្តកំពង់ស្ពឺ ៖ ជនល្មោភកាមនេះ ឈ្មោះ ហង្ស ហ៊ីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិផ្លូវគោ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវជាពូថ្លៃក្មេងស្រីរងគ្រោះឈ្មោះ ស.ខ.ន អាយុ ១៧ឆ្នាំ ដែលរស់នៅភូមិ-ឃុំជាមួយគ្នា។

1511505378559

ជនសង្ស័យខាងលើបានចាប់រំលោភក្មេងស្រីរងគ្រោះតាំងពីឆ្នាំ២០១៥ ដល់ដើមឆ្នាំ២០១៦ មកម្ល៉េះ នៅខណៈដែលម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ ជននេះ តែងតែធ្វើសកម្មភាពរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះជារឿយៗ ហើយដោយបានលួងលោម និងគំរាមក្មេងស្រីរងគ្រោះមិនឱ្យប្រាប់នរណាឡើយ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអស់រយៈពេលជិត ១ឆ្នាំ ដែលហេតុការណ៍ឃាត់ខ្លួននេះ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិផ្លូវគោ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

WhatsApp-Image-2017-11-24-at-11.30.10-AM

រហូតទើបតែបែកធ្លាយដល់ម្តាយក្មេងស្រីរងគ្រោះឈ្មោះ ស.ន.ន បានដឹងរឿងដែលជនល្មោភកាមរំលោភកូនស្រីរបស់ខ្លួន ក៏បានទៅដាក់ពាក្យបណ្តឹង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ប៉ុន្តែ ជនសង្ស័យបានដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់អស់រយៈពេល ៣ថ្ងៃ ទើបវិលត្រលប់ចូលភូមិវិញ ក៏ត្រូវបានសមត្ថកិច្ចក្របួចបាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ-ឃុំខាងលើ។ សមត្ថកិច្ចក្របួចបានជនល្មោភកាមខាងលើរួច មកក៏បាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះឈ្មោះ ស.ខ.ន ពិតមែន។

WhatsApp-Image-2017-11-24-at-11.30.11-AM

ក្រោយពីបានសារភាពរួចហើយ សមត្ថកិច្ចក៏បានសួរនាំបន្ត ស្រាប់តែបែកធ្លាយរឿងដែលនឹកស្មានមិនដល់មួយទៀត គឺជនសង្ស័យបានរំលោភកូនចុងខ្លួនឯងអស់រយៈពេលជិត ២ឆ្នាំ តាំងពីឆ្នាំ២០១៥ មកដែរ។ ពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

WhatsApp-Image-2017-11-24-at-11.30.12-AM
Loading...
Loading...