កូន​ស្រី​ត្រឡប់​មក​ពី​រៀន​ បាន​ដឹងថា​ម្តាយ​ត្រូវ​គេ​សម្លាប់

  • 2017-11-23 14:00:57
  • Views 448

Shares

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយក្រោយពីស្ត្រីម្នាក់ត្រូវបានកូនស្រីអាយុ៨ឆ្នាំប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ ក្រោយពីនាងត្រឡប់មកពីសាលារៀនវិញ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ស្ថិតក្នុងបុរីសន្តិភាព២ ផ្ទះលេខ៥៥-១ ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើត្រូវបានគេស្គាល់ឈ្មោះ ឡេវ មុំ អាយុជាង៣០ឆ្នាំ មានប្តីឈ្មោះ សៀក សុប ជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅខណ្ឌ។ បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញលើសាកសពស្ត្រីរងគ្រោះឃើញមានស្នាមបែកក្បាលហូរឈាម ហើយនៅក្បែរសាកសពឃើញមានអង្រែបុកគ្រឿងមួយផងដែរ ។

ប្រភពចុងក្រោយបានឱ្យដឹងថាដឹងថា សមត្ថកិច្ចកំពុងដាក់ការសង្ស័យរឿងនេះជាករណីប្លន់សម្លាប់ ព្រោះស្ត្រីរងគ្រោះទើបតែទៅខ្ចីលុយគេចំនួន១ម៉ឺនដុល្លារ ដើម្បីរកស៊ី ប៉ុន្តែការចំណាយទើបតែអស់១ពាន់ដុល្លារប៉ុណ្ណោះ ហើយលុយដែលនៅសល់រកពុំឃើញនោះទេ ៕

FB_IMG_1511445515995
FB_IMG_1511445518694
FB_IMG_1511445520744
FB_IMG_1511445522968
Loading...
Loading...
Recently Posts