ចោរ​មួយក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ ១គ្រឿង បានសម្រេច

  • 2017-11-23 05:03:57
  • Views 74

Shares

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង ១០យប់ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះ ២នាក់ ជិះម៉ូតូ ១គ្រឿង ចេញពីក្លឹបកម្សាន្ដ ធ្វើដំណើរតាមផ្លូវ ត្រូវចោរ ១ក្រុម ជិះម៉ូតូ ៣គ្រឿង ធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ MSX ១គ្រឿង បានដោយសុវត្ថិភាព ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី១ មានឈ្មោះ ប៊ីន បានី ហៅខ្មៅ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិដំណាក់ធំ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពតទូក ឃុំគគីសោន ខេត្តស្វាយរៀង ជាម្ចាស់ម៉ូតូ MSX ពណ៌ក្រហមបិតស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-7142 និងជនរងគ្រោះទី២ មានឈ្មោះ បង រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ដូចគ្នា ស្នាក់ជាមួយគ្នា មានស្រុកកំណើត ឃុំជីកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសត្រូវ ១កាំបិត ចំដៃខាងឆ្វេង រងរបួសធ្ងន់។

មុនកើតហេតុពួកគាត់បានជិះម៉ូតូចេញពីក្លឹប «រីលេក្ស» បំណងជិះត្រលប់ទៅផ្ទះ ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ៦នាក់ ជិះម៉ូតូ ៣គ្រឿង ម៉ាកសង់ ២គ្រឿង និងម៉ាកស្មាស់វី ១គ្រឿង បានជិះចេញមកស្ទាក់ពីមុខ ហើយដកកាំបិត ២ដើម ដោយ ១ដើមបុ័ងតោ និងស៊ាំម៉ូរ៉ៃ ១ដើមទៀត មកកាប់ប្រហារជាច្រើនកាំបិត តែសំណាងល្អត្រូវ ១កាំបិត ចំដៃខាងឆ្វេង។ ភ្លាមៗនោះ អ្នកទាំងពីរភ័យពេក ក៏រត់ចេញពីលើម៉ូតូ ទើបជនសង្ស័យលើកជិះគេចខ្លួនបាត់ស្រមោល ៕

WhatsApp-Image-2017-11-23-at-8.49.45-AM
WhatsApp-Image-2017-11-23-at-8.49.41-AM
WhatsApp-Image-2017-11-23-at-8.49.38-AM
WhatsApp-Image-2017-11-23-at-8.49.57-AM
Loading...
Loading...