បុរស​ម្នាក់ ដាច់​ជើង​ម្ខាង ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ ត្រូវ​ឡាន​មួយគ្រឿង​បុក​ពេញទំហឹង

  • 2017-11-23 01:50:07
  • Views 222

Shares

ព្រះសីហនុៈ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូ ២០៦-២០៧ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក MiNi Cooper’s ពាក់ស្លាកភ្នំពេញ២AN.២០០៧ ចេញពីភ្នំពេញទៅព្រះសីហនុមកដល់ចំណុចខាងលើ បានរេចង្កូតទៅផ្នែកខាងឆ្វេង បណ្ដាលបុកម៉ូតូមួយគ្រឿងម៉ាកសុយសុយគី ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសបញ្ច្រសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជើងម្ខាងរបស់សពដាក់ជាពីរកំណាត់។

អ្នកបើកបររថយន្តបង្កមានឈ្មោះមោះ ម៉ម សាវុធ ភេទប្រុស អាយុ២៥ឆ្នាំមាន លំនៅភូមិ១សង្កាត់១ក្រុង/ខេត្តព្រះសីហនុ ក្រោយកើតហេតុគេចខ្លួនបាត់ ចំណែក អ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នសពសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តស្មាច់ដែង ដើម្បីស្រាវជ្រាវរកសាច់ញាតិ រីឯរថយន្តនិងម៉ូតូអូចយកទៅរក្សាទុកនៅអធិកាដ្ឋានស្រុកព្រៃន រង់ចាំចាត់តាមនីតិវិធីច្បាប់៕

1511401688034
260172603
260172604
260172605
260172606
260172602
Loading...
Loading...