គ្រាន់តែ​ប្រពន្ធ​ថា​បន្តិចបន្តួច​សោះ ​វាយ​ឡើង​ចាស់ដៃ​តែ​ម្តង

  • 2017-11-22 12:55:49
  • Views 190

Shares

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាលើប្រពន្ធកូនបណ្តាលឲ្យមានរបួស ហើយបានឃាត់ខ្លួនកាលពីវេលាម៉ោង១និង២៩នាទីនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ បុរសប្រើអំពើហិង្សាឈ្មោះ សោម ពុធ អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ កុយ សុខន អាយុ៤៧ឆ្នាំ និងកូនឈ្មោះ លឹម ស្រីទុំ ភេទស្រី អាយុ ២៣ឆ្នាំ បណ្ដាលឲ្យរងរបួសដៃ ពួកគេទាំង៣រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 

1511355218582

ប្រពន្ធនិងកូនបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់បានផឹកស្រាវអស់ជាច្រើនលីត្រពេលនោះគាត់ជាប្រពន្ធបាននិយាយទៅកាន់ប្តីថា យប់ជ្រៅហើយល្មមដល់ពេលដេកពួនអីហើយ បើប្រឹងជួយរកស៊ីដូចប្រឹងផឹកស្រាវិញ មិនដឹងជាល្អយ៉ាងណានោះទេ ។ ចំណែកកូនស្រីក៏បន្ទរថា មែនបើពុកពូកែរកស៊ីដូចពូកែផឹកស្រាវចឹងសមគ្រួសារយើងធូធារដូចគ្រួសារដទៃមិនខានឡើយ តែនេះពុកគិតតែផឹកៗតាំងពីព្រឹករហូតដល់យប់ជ្រៅកណ្តាលអធ្រាត្រ មិនទាន់ឈប់ទៀត ។

FB_IMG_1511355120693

គ្រាន់តែប្រពន្ធ និងកូននិយាយហើយធ្វើឲ្យបុរសចិត្តក្តៅ ស្ទុះទៅវាយប្រពន្ធ និងកូនយ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសដៃទាំង២នាក់ ម៉ែកូនទាំងកំរោលតែម្តង ។ បុរសចិត្តក្តៅឆ្លើយសារភាពថា មូលហេតុបណ្តាលឲ្យប្រើអំពើហិង្សាបែបនេះ ដោយសារខឹងនឹងពួកគេនិយាយមើលងាយរូបខ្លួនជាប្តីនិងឱពុក ។បុរសរូបនេះបានទទួលស្គាល់កំហុស និងសារភាពថា ខ្លួនពិតជាបានវាយទៅលើប្រពន្ធ និងកូនពិតប្រាកដមែន ។

FB_IMG_1511355123138

បើតាមសមត្ថកិច្ចស្រុកសំរោងទងបង្ហើបប្រាប់ គឺបុរសរូបនេះត្រូវបានសមត្ថកិច្ចធ្វើការអប់រំជាច្រើនដងហើយពាក់ព័ន្ធនឹងការប្រើអំពើងើហិង្សាលើប្រពន្ធកូនបែបនេះ ។ ក្រោយពីកសាងសំណុំរឿងរួចរាល់សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំការកាត់ក្តីតាមនីតិវិធី ៕

Loading...
Loading...