បានទាំងមនុស្ស ​បានទាំង​ស្រោម​អនាម័យ​

  • 2017-11-22 12:41:22
  • Views 486

Shares

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាបរបស់កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្ថិតក្នុងទីតាំងហាងម៉ាស្សាកោសជប់មួយកន្លែង មានយីហោ «ម៉ាស្សា168» បន្ទាប់ដឹងថា មានបង្កប់បម្រើសេវាផ្លូវភេទដ៏សកម្ម ធ្វើឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីរសៀលថ្ងៃទី២២ វិច្ឆិកា នេះ ស្ថិតតាមផ្លូជាតិលេខ១៨៦២ ក្នុងភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ការបង្ក្រាបនេះ គឺមានការដឹកនាំដោយឧត្តមសេនីយ៍ត្រី ចាន់ កិតិខុម ជាស្នងរងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងមានការសម្របសម្រួល ដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ សេចក្តីរាយការណ៍បន្តថា ការបង្ក្រាបនេះ ត្រូវបានកម្លាំងឃាត់ខ្លួនស្ត្រីជាទីតាំងរួមទាំងនារីបម្រើសេវាផ្លូវភេទចំនួន៣នាក់ ។ ស្ត្រីជាម្ចាស់ទីតាំងខាងលើ មានឈ្មោះហុង លាភ អាយុ៤៥ឆ្នាំ ក្នុងនោះ កម្លាំងដកហូតវត្ថុតាងមានស្រោមអនាម័យមួយចំនួនទៀត ។

គួរបញ្ជាក់ថា ទីតាំងហាងម៉ាស្សា១៦៨ខាងលើនេះ ត្រូវបានកម្លាំងតាមស្រាវជ្រាវជាយូរមកហើយ បន្ទាប់ដឹងថា មានបង្កប់សេវាផ្លូវភេទ ។ ហើយនៅរសៀលថ្ងៃដដែលនេះ ត្រូវកម្លាំងកំណត់បានយ៉ាងច្បាស់នោះ ក៏ចុះបង្ក្រាបតែម្តង ៕

FB_IMG_1511354348445
FB_IMG_1511354350663
FB_IMG_1511354352926
FB_IMG_1511354355066
Loading...
Loading...
Recently Posts